ពិធីបិទវគ្គបណ្ដុះបណ្ដាល IT Instructors Training IP Course

photo_2018-02-12_17-12-43

វគ្គបណ្ដុះបណ្ដាល IT Instructors Training IP Course ដែលមានរយៈពេល ពីរសប្ដាហ៍ គិតចាប់ពីថ្ងៃទី ២២ ខែ មករា ដល់ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃ វិទ្យាស្ថានជាតិនិបទិក។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ មានចំនួនសរុប ៣៥ នាក់ អញ្ជើញមកពី ក្រសួង សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជន។

ឯកឧត្ដមបណ្ឌិត សេង សុភាព បានផ្ដល់ជាកិត្តិយស ដើម្បីប្រគល់វិញ្ញាបណ្ណប័ត្របញ្ចប់ការសិក្សាដល់ សិក្ខាកាមទាំង៣៥ នាក់។

សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាគ្រូបង្គោល ដើម្បីបណ្ដុះបណ្ដាលបន្ត។ IP Course គឺជាកម្រិតដំបូងនៅក្នុង កម្មវិធីប្រលងសញ្ញាប័ត្រវិស្វករ IT (IT Engineer Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយ រដ្ឋាភិបាលប្រទេសជប៉ុន។

 

photo_2018-02-12_17-11-50 photo_2018-02-12_17-12-32 photo_2018-02-12_17-12-43 photo_2018-02-12_17-13-10  photo_2018-02-12_17-14-31

Leave a Reply

Your email address will not be published. Required fields are marked *