ពិធីបើកវគ្គបណ្ដុះបណ្ដាល IT Instructors Training FE Course

IMG_6952

វគ្គបណ្ដុះបណ្ដាល IT Instructors Training Fundamental IT Engineer Examination (FE) Course បានបើកនៅថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃវិទ្យាស្ថានជាតិនិបទីក ដោយមានការចូលរួមពី លោក ជា វិចិត្រ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ តំណាងរបស់ ឯកឧត្ដមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិនិបទីក និងលោក Fuse Makoto ប្រធានគម្រោង អភិវឌ្ឍន៍ធនធាន មនុស្សតាមរយៈការពង្រឹង   សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យាសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋាន នៃអង្គការមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) ដោយសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ប្រមាណ ៤០នាក់ អញ្ជើញមកពី ក្រសួង សាកលវិទ្យាល័យ វិទ្យាស្ថាន ក្រុមហ៊ុនឯកជន ធនាគារ  និង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជន។ សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាគ្រូបង្គោលដើម្បីបណ្ដុះបណ្ដាលបន្ត។
FE Course គឺជាកម្រិតមធ្យមនៅក្នុងកម្មវិធីប្រលងសញ្ញាប័ត្រ វិស្វករ IT (IT Engineer Examination – ITEE) ដែលទទួលស្គាល់ជា ផ្លូវការដោយរដ្ឋាភិបាលប្រទេសជប៉ុន។

IMG_6944 IMG_6951 IMG_6952 IMG_6971

Leave a Reply

Your email address will not be published. Required fields are marked *