ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ ICT និងទូរស័ព្ទឆ្លាតវៃ

photo_2018-03-30_16-52-44

វគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ ICT និងទូរស័ព្ទឆ្លាតវៃ ដែលមានរយៈពេល បីថ្ងៃ គិតចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃ វិទ្យាស្ថានជាតិនិបទីក។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ បានទទួលវិញ្ញាបនបត្រសរុប ២៧ នាក់ អញ្ជើញមកពី សាលាខេត្ត និងមន្ទីរនានានៅក្នុងខេត្តកណ្ដាល។

លោកបណ្ឌិត សំ សិទ្ធិសេរី អនុប្រធានវិទ្យាស្ថាន និងលោក ជា វិចត្រ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បានផ្ដល់ជា កិត្តិយសដើម្បីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់ សិក្ខាកាមទាំង ២៧ នាក់។ សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ និងទទួលបាននូវចំណេះដឹង ការប្រើប្រាស់ ICT និងទូរស័ព្ទឆ្លាតវៃ។

photo_2018-03-30_16-52-32photo_2018-03-30_16-52-44