ពិធីបិទវគ្គបណ្ដុះបណ្ដាល IT Instructors Training FE Course លើកទី ២

IMG_7779

វគ្គបណ្ដុះបណ្ដាល IT Instructors Training FE Course លើកទី២ ដែលមានរយៈពេល ពីរសប្ដាហ៍ គិតចាប់ពីថ្ងៃទី ១៧ ខែឧសភា ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈ នៃវិទ្យាស្ថានជាតិនិបទីក ដែលមានទីតាំងអគារ ៤១ មហាវិថីសហព័ន្ឋរុស្សី។ សិក្ខាកាមដែលបានចូលរួម វគ្គបណ្ដុះបណ្ដាលនេះ បានទទួលវិញ្ញាបនបត្រសរុប ២៦ នាក់ អញ្ជើញមកពី ក្រសួង សាកលវិទ្យាល័យក្រុមហ៊ុនឯកជន ធនាគារ អង្គការ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជន។

ឯកឧត្ដមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន និងលោក FUSE Makoto ប្រធានគម្រោង របស់អង្គការមូលនិធិគាំទ្រ ការអប់រំអន្តរជាតិកម្ពុជា (CIESF) បានផ្ដល់ជាកិត្តិយស ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់ សិក្ខាកាមទាំង ២៦ នាក់។
សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាគ្រូបង្គោលដើម្បីបណ្ដុះបណ្ដាលបន្ត។

FE Course គឺជាកម្រិតមធ្យមនៅក្នុង កម្មវិធីប្រលងសញ្ញាប័ត្រវិស្វករ IT (IT Engineer Examination – ITEE) ដែលទទួល ស្គាល់ជាផ្លូវការដោយ រដ្ឋាភិបាលប្រទេសជប៉ុន។

IMG_77491

IMG_77461IMG_7732IMG_7768nIMG_7779

 

Leave a Reply

Your email address will not be published. Required fields are marked *