ពិធីបើកវគ្គបណ្ដុះបណ្ដាល Training of Instructors AP Course

AP course 4

វគ្គបណ្ដុះបណ្ដាល Training of Instructors Applied Information Technology Engineer (AP) បានចាប់ផ្ដើមនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃវិទ្យាស្ថានជាតិនិបទិក ដោយមានការចូលរួមពី លោក ជា វិចិត្រ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ តំណាង ឯកឧត្ដមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិនីបទិក និង លោក Fuse Makoto ប្រធានគម្រោងអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការពង្រឹង  សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋាន នៃអង្គការមូលនិធិ គាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF)នៅកម្ពុជា។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនោះដែរក៏មានបទបង្ហាញរបស់ លោក ហេង ម៉ារ៉ាអនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពីប្រធានបទ៖ Cybersecurity Development in Cambodia និង Digital Signature ។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះចំនួន ៣០នាក់ អញ្ជើញមកពី ក្រសួង សាកលវិទ្យាល័យ /វិទ្យាស្ថាននានា ក្រុមហ៊ុនឯកជន ធនាគារ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជន។

សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាគ្រូបង្គោលដើម្បីបណ្ដុះបណ្ដាលបន្ត។ AP Course គឺជាកម្រិតខ្ពស់នៅក្នុង កម្មវិធីប្រលងសញ្ញាប័ត្រវិស្វករ IT (IT Engineer Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាលប្រទេសជប៉ុន។

 

AP course 1 AP course 2 AP course 3 AP course 4 AP course 5

 

 

Leave a Reply

Your email address will not be published. Required fields are marked *