ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលវិស្វករ IT កម្រិតខ្ពស់ (AP Course)

IMG_0189

Training of Instructors AP Course ដែលមានរយៈពេលប្រាំពីរថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៃ វិទ្យាស្ថានជាតិនិបទីក។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ សរុប ៣០ នាក់ ស្រី ០២ នាក់ អញ្ជើញមកពី ក្រសួង សាកលវិទ្យាល័យ ក្រុមហ៊ុនឯកជន ធនាគារ អង្គការ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជន ក្នុងនោះមានសិក្ខាកាមចំនួន ២៣ នាក់ ស្រី ០២ នាក់ បានទទួលវិញ្ញាប័នបត្របញ្ជាក់ការសិក្សា។

លោក ហ៊ាន សំបឿន អនុប្រធានវិទ្យាស្ថាន តំណាង ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថានជាតិនីបទិក និងលោក លោក Fuse Makoto ប្រធានគម្រោង អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការពង្រឹង   សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋាន របស់អង្គការមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) បានផ្ដល់ជាកិត្តិយស ដើម្បីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាម។

នៅក្នុងឪកាសនោះដែរក៏សូមថ្លែងអំណរគុណចំពោះលោក ស៊ុន រ៉ាពីដ អនុប្រធានវិទ្យាស្ថានជាតិ នីបទីក ដែលបានចំណាយពេលវេលាដ៏មមារញឹក មកធ្វើបទបង្ហាញស្ដីអំពី Current ICT Development in Cambodia និងលោក ហេង ម៉ារ៉ា អនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មកធ្វើបទបង្ហាញស្ដីអំពី Cybersicurity Development in Cambodia និង Digital Signature

សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាគ្រូបង្គោល ដើម្បីបណ្ដុះបណ្ដាលបន្ត។ AP Course គឺជាកម្រិតខ្ពស់នៅក្នុង កម្មវិធីប្រលងសញ្ញាប័ត្រវិស្វករ IT (IT Engineer Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយ រដ្ឋាភិបាលប្រទេសជប៉ុន។

photo_2018-11-09_10-54-30photo_2018-11-09_14-50-28 photo_2018-11-09_11-38-25photo_2018-11-09_10-57-44 photo_2018-11-09_10-57-46 photo_2018-11-09_11-42-46 photo_2018-11-09_10-55-24 photo_2018-11-09_11-36-14

Leave a Reply

Your email address will not be published. Required fields are marked *