Apply Form

NIPTICT (និបទីក) គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកទេសទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន តែមួយគត់នៅកម្ពុជា ដែលបង្កេីតឡេីងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ NIPTICT កំពុងតែផ្ដល់ការបណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាបត្រ ពាណិជ្ជកម្មអេឡិចត្រូនិច (e-Commerce), ទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking) និងវិស្វករកុំព្យូទ័រ ( Software Engineering) ដែលជាជំនាញមាន តម្រូវការខ្ពស់ក្នុងទីផ្សារការងារ នាយុគសម័យសេដ្ឋកិច្ចឌីជីថល(Digital Economy) និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ (Industry 4.0)។

NIPTICT ផ្តល់អាហារូបករណ៍ ៦០ កន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ២០១៨។ សិស្សនិស្សិតដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មាននិទ្ទេសពី A ដល់ E អាចដាក់ពាក្យប្រឡងចូលរៀននិងយកអាហារូបករណ៍បាន ចាប់ពីថ្ងៃទី ០៣ ខែកញ្ញា ដល់ ២៧ តុលា ២០១៨។

ដើម្បីលើកទឹកចិត្តសិស្សនារីឲ្យចូលរៀនផ្នែក បច្ចេកវិទ្យា និង ទូរគមនាគមន៍ NIPTICT បានផ្ដល់អាហារូបករណ៍ ៥០% ស្វ័យប្រវត្តិ ដល់សិស្សនារី ដែលប្រឡងជាប់បង់ថ្លៃចូលរៀន។ សិស្សទាំងអស់ដែលប្រឡងជាប់ និងបានបង់ថ្លៃសិក្សាចូលរៀន នឹងទទួលបានកុំព្យូទ័រយួដៃ ១គ្រឿង។

====

ទំនាក់ទំនង 010 340000
ឬចុះឈ្មោះ http://niptict.edu.kh/apply