ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស ផ្តោតលើការពង្រឹង សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចនៅមូលដ្ឋាន

IMG_4026 (2)

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍន៍ធនធានមនុស្ស ផ្តោតលើការពង្រឹង សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានដើម្បីធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចនៅមូលដ្ឋាន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង៩ព្រឹក នៅជាន់ទី៣ សាលសន្និសិទ្ធ ក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ គម្រោងនេះស្ថិតនៅក្រោមការគាំទ្រនៃកម្មវិធីភាពជាដៃគូរបស់ JICA (ហៅកាត់ថា JPP) ដែលជាកម្មវិធីសហប្រតិបត្តិការបច្ចេកទេសអនុវត្តដោយ JICA។ អង្គការអនុវត្តគឺ CIESF, ដែលជាអង្គការអន្តរជាតិមិនស្វែងរកប្រាក់ចំណូល (NPO) នៃប្រទេសជប៉ុន និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃប្រទេសកម្ពុជា។ គម្រោងនេះចាត់ទុក Read More …

សិក្ខាសាលា ដើម្បីរៀបចំគោលនយោបាយសម្រាប់ការបង្កើតធុរកិច្ចឌីជីថល

photo_2018-02-06_15-21-03

នៅថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួង ប្រៃណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាដើម្បីរៀបចំគោលនយោបាយសម្រាប់ ការបង្កើតធុរកិច្ចឌីជីថល (Start-up Policy Hack)។ ពិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ នៃក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ។ Start-up Policy Hack គឺជាវេទិកាពិសេសមួយ ដែលផ្តល់ឱកាសដល់អ្នកចូលរួម និងដៃគូ ដើម្បី ពិភាក្សាទៅលើបញ្ហាប្រឈមនិងលំបាក ដែលជាបញ្ហារំខានដល់ការអភិវឌ្ឈន៍ឌីជីថល ជូន អ្នកធ្វើគោលនយោបាយ និងដើម្បីកំណត់វិធាន ក៏ដូចជាការគាំទ្រ ជម្រុញការវិនិយោគ Read More …

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨ ក្រោមអធិបតី ឯកឧត្ដម ត្រាំ អ៊ីវតិក

001

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វិទ្យាស្ថានជាតិ ប.ទ.ប.គ.ព បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ក្រោមអធិបតីភាពឯកឧត្ដម ត្រាំ អ៊ីវតិក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំនៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍ព្រមទាំងថ្នាក់ដឹកនាំ នៃវិទ្យាស្ថានជាតិ ប.ទ.ប.គ.ព និងនិស្សិតនៃវិទ្យាស្ថានជាតិសរុបមានចំនួន ប្រមាណ ២០០នាក់។ ជាកិច្ចចាប់ផ្ដើមកម្មវិធី ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ ប.ទ.ប.គ.ព បានមាន ប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្ដម រដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ប.ទ ដែលបានយកចិត្តទុកដាក់លើកស្ទួយចំពោះវិទ្យាស្ថានជាតិ និងចូលរួមជាគណៈអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ។បន្ទាប់មកឯកឧត្ដមរដ្ឋមន្ត្រីមានមតិសំណេះសំណាល ជាមួយ នាក់ដឹក នាំវិទ្យាស្ថានជាតិ សាស្ត្រាចារ្យ និងនិស្សិត។ Read More …

កម្ពុជាទទួលបានមេដាយមាស៣ក្នុងការប្រកួត AICTA 2017

24231923_2004218709593769_1460402572692500259_n

ខេត្តសៀមរាប ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន (AICTA) គឺជាគម្រោងមួយដែលត្រូវ បានអនុម័ត ដោយរដ្ឋមន្រ្តីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន (TELMIN) ស្របតាមគោលដៅយុទ្ធសាស្រ្ត ស្តីពីនវានុវត្តន៍ ដែល មានចែងនៅក្នុងផែនការមេ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០១៥ (AIM 2015) និងឆ្នាំ ២០២០ (AIM 2020)។ ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ានគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់អាស៊ាន រៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយទទួលស្គាល់ នូវសមិទ្ធផល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដែលល្អបំផុតជំរុញ ការច្នៃប្រឌិតនិងទំនាក់ទំនងពាណិជ្ជកម្ម  លើកកម្ពស់នវានុវត្ត និងផ្តល់កាលានុវត្តិភាពសម្រាប់ធុរកិច្ច ក្នុងចំណោមស្ថាប័នក្រុមហ៊ុនឬសហគ្រាសនៅទូទាំងតំបន់អាស៊ាន។ ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ានលើកដំបូង បានរៀបចំឡើងនៅទីក្រុង Cebu ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១២ដែលរួមមាន៥ប្រភេទវិញ្ញាសាគឺទី១.វិស័យសាធារណៈ ទី២.វិស័យឯកជន ទី៣.ការទទួលខុសត្រូវសង្គមរបស់សារជីកម្ម ទី៤. Read More …

វិទ្យាស្ថានជាតិNIPTICT បានរៀបចំសិក្ខាសាលាស្ដីអំពី យុវជនសម័យបច្ចេកវិទ្យា

20046308_1940837802839899_7805683274642748248_n

នៅថ្ងៃទី ១៥ ខែ កក្កដា នៅអាគារក្រសួងប្រៃសណីយ៍ថ្មី វិទ្យាស្ថានជាតិNIPTICT បានរៀបចំសិក្ខាសាលាស្ដីអំពី ’’យុវជនសម័យបច្ចេកវិទ្យា’’ ក្នុងគោលបំណងតម្រងទិស និងផ្ដល់ព័ត៌មានបន្ថែមអំពីអត្ថប្រយោជន៍ និងឱកាសការងារនៃវិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាទៅដល់មហាជនទូទៅជាពិសេស សិស្សានុសិស្សដែលជិតចប់ថ្នាក់វិទ្យាល័យត្រៀមចូលថ្នាក់មហាវិទ្យាល័យ។ on July 15, 2017 at the New Building of Ministry of Posts and Telecoms Communication (MPTC), NIPTICT host an social event called “Youth in Technology Era” to be Read More …

ពិធីសម្ភោធឱ្យប្រើប្រាស់តារាងបាល់បោះ ដែលបានជួយឧបត្ថម្ភដោយក្រុមហ៊ុន SEATEL នៅវិទ្យាស្ថានជាតិ

IMG_1351

ថ្ងៃព្រហស្បត៏ ទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានរៀបចំពិធីកាត់ខ្សែបូរណ៍ និងដាក់សម្ភោធឱ្យប្រើប្រាស់តារាងបាល់បោះ ដែលបានជួយឧបត្ថម្ភដោយក្រុមហ៊ុន SEATEL នៅវិទ្យាស្ថានជាតិ ក្រោមអធិបតីភាព ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និង លោក Yang Liqun អនុប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន SEATEL (South East Asia Telecom Group) ។ ជាមួយគ្នានោះដែរ ក៏មានការជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិ និងក្រុមហ៊ុន SEATEL ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ រវាងវិទ្យាស្ថានជាតិ Read More …

កម្មវិធីពានរង្វាន់ ICT Award ២០១៧

cicta17

To get $10,000 from #CICTA17, join with us at #Emeral_HUB today April 7th 2017 at 6pm ចង់ឈ្នះរង្វាន់ ១ ម៉ឺនដុល្លារពីកម្មវិធីពានរង្វាន់ ICT Award ២០១៧ សូមចូលរួមជាមួយយើង នៅ Emerald HUB នាថ្ងៃទី ៧ មេសា ២០១៧ វេលាម៉ោង ៦ល្ងាច!