• Home
  • News and Announcement
  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសផ្ដល់ «អាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ» ចំនួន១០០កន្លែង ជូនដល់និស្សិតកម្ពុជា

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសផ្ដល់ «អាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ» ចំនួន១០០កន្លែង ជូនដល់និស្សិតកម្ពុជា

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការសម្រេចផ្ដល់អាហារូបករណ៍១០០ភាគរយគឺ «អាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship» ចំនួន១០០កន្លែង ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ទូរគមនាគមន៍ និងបណ្ដាញ, វិទ្យាសាស្រ្ដកុំព្យូទ័រ, ពាណិជ្ជកម្មអេឡិចត្រូនិក នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

បេក្ខជនជ័យលាភីម្នាក់ៗ នឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃ សរុបប្រមាណ១៧.០០០ដុល្លារ សម្រាប់ការសិក្សា៤ឆ្នាំ ក្នុងនោះមានប្រាក់ឧបត្ថម្ភ១២០ដុល្លារ ក្នុងមួយខែ និងកុំព្យូទ័រមួយគ្រឿង។ និស្សិតដែលរៀនចប់នឹងមានឱកាស ចូលបម្រើការងារ នៅក្រសួងប្រៃសនីយ៍ និងទូរគមនាគម៍។

បេក្ខជនដែលមានបំណងស្នើសុំ អាហារូបករណ៍ខាងលើ សូមចុះឈ្មោះប្រឡងប្រជែង តាមរយៈគេហទំព័រ www.niptict.edu.kh/apply ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទាំងស្រុង៖