• Home
 • Training & Workshop
 • ជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៤៨ នាក់ ទៅខេត្តកណ្ដាល និងខេត្តកំពង់ឆ្នាំង

ជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៤៨ នាក់ ទៅខេត្តកណ្ដាល និងខេត្តកំពង់ឆ្នាំង

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) នៅឆ្នាំនេះ បានប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្ត៤៨នាក់ ដើម្បីចុះបណ្តុះបណ្តាលដល់មន្ត្រីមូលដ្ឋាន និងសិស្សវិទ្យាល័យ នៅខេត្តកំពង់ឆ្នាំង និងកណ្ដាល ពាក់ព័ន្ធការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា (កុំព្យួទ័រ និងកម្មវិធីទូរស័ព្ទដៃ)។

អំពីកម្មវិធី:

ក្រុមនិស្សិតស្ម័គ្រចិត្ត ICT កម្ពុជា (Cambodia ICT Volunteers – CIV) ជាកម្មវិធីមួយដែលផ្តួចផ្តើម និងបង្កើតឡើងតាំងពីឆ្នាំ២០១៥ ដោយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារជាតិទទួលបន្ទុកព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង និងសហព័ន្ធទូរគមនាគមន៍អន្តរជាតិ លើកម្មវិធី និស្សិតស្ម័គ្រចិត្ត ICT អន្តរជាតិ  (International ICT Volunteers-IIV) ។ កម្មវិធី CIV ទទួលបានការគាំទ្រយ៉ាងពេញទំហឹង
ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

វិទ្យាស្ថានជាតិនីបទីក ជ្រើសរើស និស្សិតស្ម័គ្រចិត្ត ចំនួន ៤៨នាក់ ចែកចេញជា១២ក្រុម ១ក្រុមមានសមាជិក ៤នាក់។ ក្រុមនីមួយៗត្រូវចុះបេសកកម្មរបស់ខ្លួនទៅស្រុកទឹកផុស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងស្រុកស្អាង ខេត្តកណ្ដាល រយៈពេល១ខែ គិតពីថ្ងៃទី ១១ ខែសីហា ដល់ ០៩ ខែកញ្ញា ២០១៨។ សមាជិកម្នាក់ៗត្រូវមានជំនាញផ្សេងៗគ្នា ដើម្បីបំពេញ កាតព្វកិច្ចបណ្តុះបណ្តាលដល់មន្ត្រីមូលដ្ឋាន និងសិស្សវិទ្យាល័យ នូវមុខវិជ្ជាគោលចំនួន៤គឺ៖ ១-កុំព្យូទ័រ  ២-កម្មវិធីក្នុងទូរស័ព្ទ ៣-គណិតវិទ្យា ៤-ភាសាអង់គ្លេស ។ ក្រៅពីការងារបង្រៀន និស្សិតស្ម័គ្រចិត្ត ក៏មានសកម្មភាពផ្សេងៗ ចូលរួមក្នុង សហគមន៍ដែរដើម្បីស្វែងយល់ រៀនសូត្រពីប្រជាពលរដ្ឋ ក្នុងសហគមន៍ផ្ទាល់ ដូចជាការងារប្រកបមុខរបរសិប្បកម្ម និងកសិកម្ម ។ល។

គោលបំណងរបស់កម្មវិធី:

 • ចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការបណ្តុះបណ្តាលលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
 • លើកកំពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីមូលដ្ឋាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
 • លើកទឹកចិត្តសិស្ស និងយុវជនក្នុងមូលដ្ឋានឱ្យស្រលាញ់ការសិក្សា និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
 • កាត់បន្ថយគម្លាតចំណេះដឹងលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រវាងទីក្រុង និងជនបទ
 • លើកកំពស់ការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយអំពីសហគមន៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
 • ផ្តល់ឱកាសឱ្យយុវជនចែករំលែក និងទទួលយកចំណេះដឹង និងបទពិសោធន៍រវាងទីក្រុង និងជនបទ

អត្ថប្រយោជន៍សម្រាប់អ្នកស្ម័គ្រចិត្ត:

 • ទទួលបានប្រាក់ឧបត្ថមសម្រាប់បេសកម្ម និងសម្ភារៈមួយចំនួន ដូចជា (កាតាប, អាវយឺត)
 • ទទួលបានធានារ៉ាប់រងគ្រោះថ្នាក់ក្នុងពេលបំពេញបេសកម្ម
 • ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីបេសកម្ម
 • ទទួលបានការបណ្ដុះបណ្ដាលបន្ថែមលើមុខវិជ្ជា ICT, ការថតរូប និងជំនាញផ្សេងៗ
 • ទទួលយកចំណេះដឹង និងបទពិសោធន៍ មកពីសហគមន៍
 • បានរួមចំណែកក្នុងការអភិវឌ្ឍន៍ចំណេះដឹងលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅតាមមូលដ្ឋាន

រូបភាព និងវីដេអូ សកម្មភាពអ្នកស្ម័គ្រចិត្ត ICT ឆ្នាំ២០១៧

20881869_469559583411016_482589369595884194_n 21105682_473299019703739_1433159614022537779_n

ព័ត៌មានលំអិតទាក់ទងតាមរយៈ

លោក សែ វណ្ណៈ លេខទូរស័ព្ទលេខ 098 799 267

អ៊ីម៉ែល: vanak.se@conniption.edu.kh

ហ្វេសប៊ុក: www.facebook.com/CambodiaICTVolunteer

ចុះឈ្មោះតាមរយៈ