• Home
  • Training & Workshop
  • ពិធីបិទវគ្គបណ្ដុះបណ្ដាល IT Passport ដល់មន្ត្រីរាជការ

ពិធីបិទវគ្គបណ្ដុះបណ្ដាល IT Passport ដល់មន្ត្រីរាជការ

វគ្គបណ្ដុះបណ្ដាល IT Passport ទៅដល់មន្ត្រីរាជការ ដែលមានរយៈពេល មួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី ០៨ ដល់ ១២ ខែមេសា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលមានទីតាំងនៅផ្លូវជាតិលេខ ៦ អា ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្មំពេញ ។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ អញ្ជើញមកពី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងមហាផ្ទៃ និងវិទ្យាស្ថានជាតិ NIPTICT។ ក្នុងឪកាសនោះដែរ ឯកឧត្ដមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន បានផ្ដល់ជាកិត្តិយស ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រដល់ សិក្ខាកាមសរុប ៤២ នាក់ ស្រី ០៤ នាក់។

សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ ក្លាយជាជនបង្គោលដើម្បីជួយគាំទ្រ ដោះស្រាយបញ្ហាបច្ចេកទេស IT និងបណ្តុះបណ្តាលបន្តដល់មន្ត្រី ឬបុគ្គលិកផ្សេងទៀតក្នុងក្រសួង/ ស្ថាប័ន របស់ខ្លួន ។

IT Passport Course គឺជាកម្រិតដំបូងនៅក្នុង កម្មវិធីប្រលងសញ្ញាប័ត្រវិស្វករ IT (IT Engineer Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយ រដ្ឋាភិបាលប្រទេសជប៉ុន។

IMG_0378

IMG_0399 IMG_0406

IMG_0430 IMG_0414