• Home
  • Training & Workshop
  • ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស ផ្តោតលើការពង្រឹង សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចនៅមូលដ្ឋាន

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស ផ្តោតលើការពង្រឹង សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចនៅមូលដ្ឋាន

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍន៍ធនធានមនុស្ស ផ្តោតលើការពង្រឹង សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានដើម្បីធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចនៅមូលដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង៩ព្រឹក នៅជាន់ទី៣ សាលសន្និសិទ្ធ ក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

គម្រោងនេះស្ថិតនៅក្រោមការគាំទ្រនៃកម្មវិធីភាពជាដៃគូរបស់ JICA (ហៅកាត់ថា JPP) ដែលជាកម្មវិធីសហប្រតិបត្តិការបច្ចេកទេសអនុវត្តដោយ JICA។ អង្គការអនុវត្តគឺ CIESF, ដែលជាអង្គការអន្តរជាតិមិនស្វែងរកប្រាក់ចំណូល (NPO) នៃប្រទេសជប៉ុន និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃប្រទេសកម្ពុជា។

គម្រោងនេះចាត់ទុក ជាការរួមចំណែកដល់ការស្តារឡើងវិញសេដ្ឋកិច្ចជនបទ នៃប្រទេសកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ។

ក) ការអភិវឌ្ឍឧស្សាហកម្ម និងការងារពាក់ព័ន្ធផ្សេងៗ

ខ) ការអភិវឌ្ឍធនធានមនុស្សសំរាប់វិស័យឧស្សាហកម្ម

គ) ការកាត់បន្ថយការប្រមូលផ្តុំហួសប្រមាណនៅតំបន់ទីក្រុង

 

បច្ចុប្បន្ននេះ ប្រសិនបើប្រៀបធៀបទៅនឹងបណ្តាប្រទេសអាស៊ានដទៃទៀត វាបង្ហាញអោយឃើញថាការខ្វះខាតការបណ្ដុះបណ្ដាលព័ត៌មានវិទ្យាជាក់ស្តែង ដែលជាតំរូវការឧស្សាហកម្មត្រូវបានគេសង្កេតឃើញយ៉ាងច្បាស់នៅក្នុងប្រទេសកម្ពុជា ហើយនិងមិនមានមធ្យោបាយ វាស់វែងជំនាញបច្ចេកវិទ្យាព័ត៌មាននិងចំណេះដឹងរបស់វិស្វករបច្ចេកវិទ្យា និងអ្នកដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យានោះឡើយ។ ទិដ្ឋភាពទាំងនេះអាចបង្ហាញពីឧបសគ្គ ទល់នឹងការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យានៅកម្ពុជា។

គម្រោងនេះ ចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ២០២១ ដែលមានរយៈពេលបួនឆ្នាំ ដោយផ្តោតលើ សកម្មភាពធំៗចំនួនបីរួមមានការបណ្តុះបណ្តាលព័ត៌មានវិទ្យាជាលក្ខណៈអនុវត្តន៍ជាក់ស្តែង ការលើកកម្ពស់បច្ចេកវិទ្យានៅតាមតំបន់ជនបទ និងការបង្កើតការងារព័ត៌មានវិទ្យា។

សកម្មភាពចម្បងរបស់គម្រោងនេះ គឺជាការបណ្តុះបណ្តាលព័ត៌មានវិទ្យាជាលក្ខណៈអនុវត្តន៍ជាក់ស្តែង ដែលមានបីវគ្គដូចខាងក្រោម ៖

១) វគ្គសិក្សាមូលដ្ឋាន ដែលស្មើនឹងការប្រលង IP (IT Passport) របស់ ITPEC

២) វគ្គសិក្សាមធ្យម ដែលស្មើនឹងការប្រលង FE (Fundamental IT Engineers) របស់ ITPEC

៣) វគ្គសិក្សាកំរិតខ្ពស់ ដែលស្មើនឹងការប្រលង AP (Applied IT Engineers) របស់ ITPEC

សូមបញ្ជាក់ថាវគ្គសិក្សាទាំងបីខាងលើ គឺផ្អែកលើចំណាត់ថ្នាក់របស់ ITPEC (IT Professional Examination Council)។

គម្រោងនេះត្រូវបានរំពឹងថាអាចរួមចំណែកក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់ធនធានមនុស្សជំនាញផ្នែកព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំមកនូវការជំរុញសេដ្ឋកិច្ចក្នុងប្រទេស ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនស្ថិតនៅខេត្តក្រុងចំនួនបួនគឺ ភ្នំពេញ បាត់ដំបង បន្ទាយមានជយ័ និងស្វាយរៀង ។

 

សូមបញ្ជាក់ថា វគ្គសិក្សាទាំងនេះ គឺផ្តោតសំខាន់លើ៣ចំនុចគឺ Technology, Management និង Strategy ។ កម្មវិធីសិក្សានេះជាកម្មវិធីដើម្បីប្រលងយកសញ្ញាប័ត្រវិស្វករ IT (Information-Technology Engineers Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន។ ជាពិសេសបណ្តារក្រុមហ៊ុនឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិកដែលមានសញ្ញាប័ត្រ ITEE នេះ។ សិក្ខាកាមដែលចូលរៀនវគ្គសិក្សានេះ នឹង ក្លាយជាគ្រូបង្គោល ដើម្បីបណ្តុះបណ្តាលបន្តទៅដល់មន្ត្រី ឬបុគ្គលិក សាស្ត្រាចារ្យ សិស្ស ផ្សេងទៀតក្នុងក្រសួង/ស្ថាប័ន និងសាលារបស់ខ្លួន។IMG_0879

IMG_0864

IMG_0792

IMG_0835
IMG_4026 (2) IMG_0904  IMG_0802

 

សំរាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

លោកជា វិចិត្រ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍និង ICT

តាមរយៈ ០៦៩ ៦៥៧ ០០៧ ឬអ៊ីម៉ែល vichet.chea@niptict.edu.kh

លោកស៊ុន វាសនា មន្ត្រីផ្សព្វផ្សាយសាធារណៈ និងបណ្តុបណ្តាលនៃការិយាល័យ JICA នៅកម្ពុជា

តាមរយៈ០២៣ ២១១ ៦៧៣/៤ ឬ ០១២ ៨៥១ ៤៤៤ ឬអ៊ីម៉ែល Soun-Veasna@jica.go.jp

លោកលីម កុកហេង អ្នកសម្របសម្រួលគម្រោង នៃអង្គការមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF)

តាមរយៈ ០២៣ ២១៦ ៤៣៤ ឬ ០១៧ ៥៥ ៤៤ ៧៥ ឬអ៊ីម៉ែល l-kokheng@ciesf.org