• Home
  • Training & Workshop
  • សិក្ខាសាលាប្រចាំសប្តាហ៍ “Cambodia Internet Service Provider ( ISP )” ដោយលោក ថន មករា

សិក្ខាសាលាប្រចាំសប្តាហ៍ “Cambodia Internet Service Provider ( ISP )” ដោយលោក ថន មករា

photo_2017-02-22_21-54-46 photo_2017-02-22_21-54-41
photo_2017-02-22_21-54-34 photo_2017-02-22_21-54-17

NIPTICT ៖ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នរៀបចំកម្មវិធីសិក្ខាសាលាប្រចាំសប្តាហ៍ ដោយបាន គោរពអញ្ចើញ លោក ថន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងគ្រប់គ្រងប្រព័ន្ធវិដេអូនៃសន្និសីទរបស់រដ្ឋាភិបាល អគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ជាកិត្តិយសក្នុងការចែករំលែក និងផ្តល់បទពិសោទ ចំនេះដឹង ដល់ប្អូនៗនិស្សិតដែលបាននឹងកំពុងសិក្សានៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រោមប្រធានបទCambodia Internet Service Provider (ISP)។ តាមរយៈសិក្ខាសាលានេះលោក ថន មករា បានពន្យល់បង្ហាញអោយប្អូនៗនិស្សិតបានស្គាល់និងយល់ពី បច្ចេកវិទ្យាថ្មីចាស់មួយចំនួន ដែលអ្នកផ្គត់ផ្គង់អ៊ីនធើណែត ( ISP ) បានប្រើនិងចែកចាយអោយអតិថិជនប្រើប្រាស់ដូចជា៖

១. Current Status of Cambodia ISP
២. Cambodia’s ISP Upstream Service Provider
៣. Cambodia Internet Exchange Point
៤. IP Address and .KH ccLTD
៥. Technology used by Cambodia ISP
៦. Submarine Cable