• Home
  • Training & Workshop
  • ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨ ក្រោមអធិបតី ឯកឧត្ដម ត្រាំ អ៊ីវតិក

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨ ក្រោមអធិបតី ឯកឧត្ដម ត្រាំ អ៊ីវតិក

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វិទ្យាស្ថានជាតិ ប.ទ.ប.គ.ព បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ក្រោមអធិបតីភាពឯកឧត្ដម ត្រាំ អ៊ីវតិក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំនៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍ព្រមទាំងថ្នាក់ដឹកនាំ នៃវិទ្យាស្ថានជាតិ ប.ទ.ប.គ.ព និងនិស្សិតនៃវិទ្យាស្ថានជាតិសរុបមានចំនួន ប្រមាណ ២០០នាក់។

ជាកិច្ចចាប់ផ្ដើមកម្មវិធី ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ ប.ទ.ប.គ.ព បានមាន ប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្ដម រដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ប.ទ ដែលបានយកចិត្តទុកដាក់លើកស្ទួយចំពោះវិទ្យាស្ថានជាតិ និងចូលរួមជាគណៈអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ។បន្ទាប់មកឯកឧត្ដមរដ្ឋមន្ត្រីមានមតិសំណេះសំណាល ជាមួយ នាក់ដឹក នាំវិទ្យាស្ថានជាតិ សាស្ត្រាចារ្យ និងនិស្សិត។

ចុងបញ្ចប់ឯកឧត្ដម សេង សុភាព ក៏បានចែកបណ្ណសរសើរដល់និស្សិតឆ្នើម និងឯកឧត្ដម រដ្ឋមន្ត្រី ក៏បានចែកបណ្ណសរសើរដល់ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Huawei ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតនៃវិទ្យាស្ថានជាតិ។

photo_2017-12-14_13-37-04

001

003

002

004