និស្សិតកម្ពុជានឹងទទួលបានជំនាញវិជ្ជាជីវៈផ្នែកព័ត៌មានវិទ្យា ITEE ដោយមិនចាំបាច់សិក្សានៅប្រទេសជប៉ុន

សេចក្ដីជូនដំណឹង

           វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) នឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់ខ្លួន ជាផ្នែកមួយនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព័ត៌មាន វិទ្យា ក្រោមការគាំទ្រភាពជាដៃគូ របស់ទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ។​ IT Passport ជាកម្មវិធីកម្រិត ដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន ជាពិសេសបណ្តាក្រុមហ៊ុន ឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិក ដែលមានសញ្ញាប័ត្រ ITEE នេះ។ ITEE (Information Technology Engineers Examination) គឺជាការប្រឡងវិស្វករផ្នែកបច្ចេកវិទ្យាដែលគ្រប់គ្រងដោយ IPA ជប៉ុន។ វាគឺជាការប្រឡងជាប់ថ្នាក់ជាតិធំ បំផុតមួយនៅក្នុងប្រទេសជប៉ុនដោយមានបេក្ខជនប្រឡងប្រមាណ 600.000 នាក់ជារៀងរាល់ឆ្នាំ។ ការប្រឡង ITEE ត្រូវបានធ្វើឡើងនៅតាមកាលបរិច្ឆេទ និងសំនួរដូចគ្នារវាងបណ្តាប្រទេសដែលជាសមាជិក នៃវិទ្យាស្ថាន ITPEC (Information Technology Professionals Examination Council) ។ ការប្រឡងនេះត្រូវបានធ្វើឡើងពីរដង ក្នុងមួយឆ្នាំជាទូទៅនៅក្នុងខែមេសានិងខែតុលា។

អត្ថប្រយោជន៍វគ្គបណ្ដុះបណ្ដាល

  • ទទួលបានវិញ្ញាបណ្ណបត្រទទួលស្គាល់ ដោយវិទ្យាស្ថានជាតិ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាតំណាងអោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា

  • ទទួលបានការឧទ្ទេសនាមឱ្យចូលធ្វើការជាមួយក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនដ៏ទៃទៀត នៅក្នុងប្រទេសកម្ពុជា

  • ត្រៀមខ្លួនដើម្បីប្រឡងវិញ្ញាបណ្ណបត្រវិស្វករបច្ចេកវិទ្យានាពេលអនាគត និងទទួលបាកឪកាសការងារ នៅអាស៊ាន និងជប៉ុន

  • សិស្សដែលបានពិន្ទុខ្ពស់ និងទទួលបានការឧបត្ថមគាំទ្រពីអង្គការ CIESF ដើម្បីទៅប្រលងយកសញ្ញាបត្រ ITEE នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

  • ផ្ដល់ជូនសៀវភៅមេរៀនដោយឥតគិតថ្លៃ

រយៈពេល៖ 3 សប្តាហ៏ ស្មើរនឹង ៤៥ម៉ោង (វគ្គដំបូងចាប់ផ្តើមពីថ្ងៃទី ១៥ ខែកក្កដា ដល់ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩)

វេនសិក្សា៖ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 5:30 PM ដល់ម៉ោង 8:30 PM

ទីតាំងបណ្ដុះបណ្ដាល៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា៖

លោកគ្រូ ឡាយ លាងស្រស់

ទូរស្ទ័ពលេខ: 089 909 978

អ៊ីម៉ែល: laysros@niptict.edu.kh

វេបសាយ: https://niptict.edu.kh/what-itee

ទំនាក់ទំនងចុះឈ្មោះតាមរយៈ ៖

អ្នកគ្រូ ចាន់ថា

ទូរស្ទ័ពលេខ: 011 45 96 96

ចាប់ផ្ដើមទទួលចុះចាប់ថ្ងៃនេះ រហូតដល់ថ្ងៃទី ១២ ខែកក្កដា​ ឆ្នាំ២០១៩

តើ ITEEជាអ្វី?

ITEE (Information Technology Engineers Examination) គឺជាការប្រឡងវិស្វករផ្នែកបច្ចេកវិទ្យាដែលគ្រប់គ្រងដោយ IPA ជប៉ុន។ វាគឺជាការប្រឡងថ្នាក់ជាតិធំបំផុតមួយនៅក្នុងប្រទេសជប៉ុនដោយមានបេក្ខជនប្រឡងប្រមាណ 600.000 នាក់ជារៀងរាល់ឆ្នាំ។ ការប្រឡង ITEE ត្រូវបានធ្វើឡើងនៅតាមកាលបរិច្ឆេត និងសំនួរដូចគ្នារវាងបណ្តាប្រទេសដែលជាសមាជិកនៃវិទ្យាស្ថាន ITPEC (Information Technology Professionals Examination Council) ។ ការប្រឡងនេះត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំជាទូទៅនៅក្នុងខែមេសានិងខែតុលា។

បច្ចុប្បន្នមានការប្រឡង ៤ កំរិតដែលរៀបចំដោយ ITPEC៖

កម្រិតទី 1: ការប្រឡងកំរិត IP (IT Passport Exam) : ការប្រលងនេះសម្រាប់បេក្ខជនទូទៅដែលបានបញ្ចប់ការសិក្សា ហើយចង់បានវិញ្ញាបនប័ត្រ ITEE ថែមទៀតដើម្បីបញ្ជាក់ពីកំរិតជំនាញវិជ្ជាជីវៈមូលដ្ឋានផ្នែកព័ត៌មានវិទ្យា។

កម្រិតទី 2: ការប្រឡងវិស្វករព័ត៌មានវិទ្យាមូលដ្ឋាន FE (Fundamental Information Technology Engineer Examination): ការប្រឡងនេះសមស្របសម្រាប់អ្នកជំនាញ IT និងនិស្សិតបញ្ចប់ការសិក្សានិងនិស្សិតដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា ។

កម្រិតទី 3: ការប្រឡងវិស្វករពត៌មានវិទ្យា AP (Applied Information Technology Engineer Examination): ការប្រឡងនេះសមស្របសម្រាប់អ្នកជំនាញ IT និងមានបទពិសោធន៍ការងារ។

កម្រិតទី 4: ការប្រឡងកម្រិតខ្ពស់ AE (Advanced Examination) : ការប្រឡងនេះសមស្របសម្រាប់អ្នកជំនាញ IT ដែលមានបទពិសោធន៍ផ្នែកជាក់លាក់។


សិក្សា ITEEនៅ NIPTICT

វិទ្យាស្ថានជាតិ NIPTICT  សហការជាមួយអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង JICA របស់ប្រទេសជប៉ុន បានរៀបចំវគ្គបណ្ដុះជំនាញវិស្វករ IT កម្រិតទី ១ IP។ កម្មវិធីបណ្តុះបណ្តាលពិសេសដើម្បីលើកកម្ពស់ឱកាសការងារនៅក្រុមហ៊ុនជប៉ុន។ គោលបំណងចម្បងនៃកម្មវិធីហ្វឹកហ្វឺននេះគឺដើម្បីអភិវឌ្ឍវិស្វកម្ម ICT ដើម្បីធ្វើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន ដែលមានជំនាញដូចជាព័ត៌មានវិទ្យា ការគ្រប់គ្រង់​ និងការធ្វើជំនួញ ។

កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានជាតិ NIPTICT ក្រោមការសហការរៀបចំដោយ JICA។

រយៈពេល៖ 3 សប្តាហ៏ ស្មើរនឹង ៤៥ម៉ោង (វគ្គដំបូងចាប់ផ្តើមពីថ្ងៃទី 24 ខែមិថុនាឆ្នាំ 2019)

វេនសិក្សា៖ ពេលយប់ ពីម៉ោង 5:30 P.M – 8:30 P.M។

តម្លៃវគ្គសិក្សា : 60$/ម្នាក់។


ការប្រលង ITEE

ការប្រលងនេះត្រូវបានគេទទួលស្គាល់ថាជាការប្រលងវាស់កម្រិតចំណេះដឹង នៃនិស្សិតបញ្ចប់ការសិក្សាផ្នែកបច្ចេកវិទ្យា និងដើម្បីលើកកម្ពស់ឱកាសការងារទាំងក្នុងនិងក្រៅប្រទេស។ វិញ្ញាបនប័ត្រ ITEE ត្រូវបានទទួលស្គាល់យ៉ាងទូលំទូឡាយក្នុងបណ្តាលប្រទេសនៅអាស៊ានរូមមាន ចិន ចិនតៃវ៉ាន់ ឥណ្ឌា ជប៉ុន កូរ៉េ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ថៃ វៀតណាម និងបង់ក្លាដេស។ ដោយឡែកកម្ពុជាកំពុងស្ថិតនៅក្នុងដំណើរការដំបូងនៃការរៀបចំការទទួលស្គាល់វិញ្ញាបនប័ត្រ ITEEនេះ។ ដោយកម្ពុជាមិនទាន់មានមជ្ឈមណ្ឌលប្រលងលើកំរិតទាំងនេះ បេក្ខជនដែលមានពិន្ទុល្អ និងមានបំណងប្រលងយកវញ្ញាបណ្ណប័ត្របញ្ជាក់កំរិតសិក្សា នឹងទទួលបានការផ្គត់ចំពោះការស្នាក់ និងប្រលងនៅប្រទេសវៀតណាម។ ​


វគ្គបណ្តុះបណ្តាលនានាកន្លងមក

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃ វិទ្យាស្ថានជាតិនិបទិកកន្លងមកបានបើកវគ្គបណ្ដុះបណ្ដាលនេះចំនួន ១១ដងរួចមកហើយគិតមកដល់ពាក់កណ្តាលឆ្នាំ ២០១៩នេះ ។សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលទាំងនេះមានចំនួនសរុបប្រមាណ ២៥០ នាក់ អញ្ជើញមកពី ក្រសួង សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជន។



      មានផ្នែកធំៗបី គឺ យុទ្ធិសាស្រ្ត(ជំនួញ, ប្រព័ន្ធ..) ​ការគ្រប់គ្រង់(គំរោង, សេវាកម្ម..) និង បច្ចេកវិទ្យា (មូលដ្ឋានគ្រឺះ, ប្រព័ន្ធកំព្យូរទ័រ, ទិន្នន័យ, បណ្តាញ, សន្តិសុខពត៌មាន..)។​ អ្នកនឹងយល់ពីមូលដ្ឋានគ្រឺះលើផ្នែកនីមួយដែលអ្នកធ្លាប់ជួបក្នុងបញ្ហាប្រចាំថ្ងៃលើផ្នែកធំៗទាំងបីនេះ ដែលជាផ្នែកមួយធ្វើឲ្យការងារ និងជំនួញរបស់អ្នកកាន់តែអភិវឌ្ឍល្អប្រសើរ។

      ការបង្រៀនជាភាសាខ្មែរ ហើយឯកសារភាសាមានជាភាសាខ្មែរ និងភាសាអង់គ្លេសដែលនឹងផ្តល់ជូនដោយឥតគិតថ្លៃនៅពេលចូលរៀន។

      សម្រាប់កំរិត IPនេះ ពិតជាបាន។

      សាស្ត្រាចារ្យមកពីនៅសកលវិទ្យាល័យជាតិគ្រប់គ្រង់ និង​ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានបទពិសោធន៍លើការបង្រៀន លើផ្នែកនីមួយៗច្បាស់លាស់ និងមានវិញ្ញាបនប័ត្រ ITEE នេះផ្ទាល់តែម្តង។

      មានឪកាស និងមាន​ផ្គត់ផ្គង់ទៅប្រលងយកវិញ្ញាបនប័ត្រ ITEE នៅប្រទេសវៀតណាម។

      ជាភស្តុតាងយ៉ាងរឹងមាំថាអ្នកមានជំនាញវិជ្ជាជីវៈផ្នែកព័ត៌មានវិទ្យា។

      មានគុណសម្បត្តិខ្ពស់នៅក្នុងទីផ្សារការងារ

      ជំនាញនិងចំណេះដឹងដែលនឹងទទួលស្គាល់ដោយរដ្ឋាភិបាល
      វិញ្ញាបនប័ត្រព័ត៌មានវិទ្យាដែលទទួលស្គាល់ទូទៅនៅក្នុងបណ្តាល ប្រទេសទាំង៧។

      មានអាទិភាពខ្ពស់ក្នុងជ្រើសរើសចួលរើសបម្រើការងារនៅតាមក្រុមហ៊ុនដែលទទួលស្គាល់វិញ្ញាបនប័ត្រ ITEEនេះ។ជាពិសេសក្រុមហ៊ុនជប៉ុន។

      ការធ្វើអន្តោប្រវេសន៍ទៅប្រទេសជប៉ុនកាន់តែមានភាពងាយស្រួល។