• Home
  • Archive by category "Training & Workshop"

និស្សិតកម្ពុជានឹងទទួលបានជំនាញវិជ្ជាជីវៈផ្នែកព័ត៌មានវិទ្យា ITEE ដោយមិនចាំបាច់សិក្សានៅប្រទេសជប៉ុន

សេចក្ដីជូនដំណឹង

           វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) នឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់ខ្លួន ជាផ្នែកមួយនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព័ត៌មាន វិទ្យា ក្រោមការគាំទ្រភាពជាដៃគូ របស់ទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ។​ IT Passport ជាកម្មវិធីកម្រិត ដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន ជាពិសេសបណ្តាក្រុមហ៊ុន ឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិក ដែលមានសញ្ញាប័ត្រ ITEE នេះ។ ITEE (Information Technology Engineers Examination) គឺជាការប្រឡងវិស្វករផ្នែកបច្ចេកវិទ្យាដែលគ្រប់គ្រងដោយ IPA ជប៉ុន។ វាគឺជាការប្រឡងជាប់ថ្នាក់ជាតិធំ បំផុតមួយនៅក្នុងប្រទេសជប៉ុនដោយមានបេក្ខជនប្រឡងប្រមាណ 600.000 នាក់ជារៀងរាល់ឆ្នាំ។ ការប្រឡង ITEE ត្រូវបានធ្វើឡើងនៅតាមកាលបរិច្ឆេទ និងសំនួរដូចគ្នារវាងបណ្តាប្រទេសដែលជាសមាជិក នៃវិទ្យាស្ថាន ITPEC (Information Technology Professionals Examination Council) ។ ការប្រឡងនេះត្រូវបានធ្វើឡើងពីរដង ក្នុងមួយឆ្នាំជាទូទៅនៅក្នុងខែមេសានិងខែតុលា។

អត្ថប្រយោជន៍វគ្គបណ្ដុះបណ្ដាល

  • ទទួលបានវិញ្ញាបណ្ណបត្រទទួលស្គាល់ ដោយវិទ្យាស្ថានជាតិ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាតំណាងអោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា

  • ទទួលបានការឧទ្ទេសនាមឱ្យចូលធ្វើការជាមួយក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនដ៏ទៃទៀត នៅក្នុងប្រទេសកម្ពុជា

  • ត្រៀមខ្លួនដើម្បីប្រឡងវិញ្ញាបណ្ណបត្រវិស្វករបច្ចេកវិទ្យានាពេលអនាគត និងទទួលបាកឪកាសការងារ នៅអាស៊ាន និងជប៉ុន

  • សិស្សដែលបានពិន្ទុខ្ពស់ និងទទួលបានការឧបត្ថមគាំទ្រពីអង្គការ CIESF ដើម្បីទៅប្រលងយកសញ្ញាបត្រ ITEE នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

  • ផ្ដល់ជូនសៀវភៅមេរៀនដោយឥតគិតថ្លៃ

រយៈពេល៖ 3 សប្តាហ៏ ស្មើរនឹង ៤៥ម៉ោង (វគ្គដំបូងចាប់ផ្តើមពីថ្ងៃទី ១៥ ខែកក្កដា ដល់ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩)

វេនសិក្សា៖ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 5:30 PM ដល់ម៉ោង 8:30 PM

ទីតាំងបណ្ដុះបណ្ដាល៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា៖

លោកគ្រូ ឡាយ លាងស្រស់

ទូរស្ទ័ពលេខ: 089 909 978

អ៊ីម៉ែល: laysros@niptict.edu.kh

វេបសាយ: https://niptict.edu.kh/what-itee

ទំនាក់ទំនងចុះឈ្មោះតាមរយៈ ៖

អ្នកគ្រូ ចាន់ថា

ទូរស្ទ័ពលេខ: 011 45 96 96

ចាប់ផ្ដើមទទួលចុះចាប់ថ្ងៃនេះ រហូតដល់ថ្ងៃទី ១២ ខែកក្កដា​ ឆ្នាំ២០១៩

តើ ITEEជាអ្វី?

ITEE (Information Technology Engineers Examination) គឺជាការប្រឡងវិស្វករផ្នែកបច្ចេកវិទ្យាដែលគ្រប់គ្រងដោយ IPA ជប៉ុន។ វាគឺជាការប្រឡងថ្នាក់ជាតិធំបំផុតមួយនៅក្នុងប្រទេសជប៉ុនដោយមានបេក្ខជនប្រឡងប្រមាណ 600.000 នាក់ជារៀងរាល់ឆ្នាំ។ ការប្រឡង ITEE ត្រូវបានធ្វើឡើងនៅតាមកាលបរិច្ឆេត និងសំនួរដូចគ្នារវាងបណ្តាប្រទេសដែលជាសមាជិកនៃវិទ្យាស្ថាន ITPEC (Information Technology Professionals Examination Council) ។ ការប្រឡងនេះត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំជាទូទៅនៅក្នុងខែមេសានិងខែតុលា។

បច្ចុប្បន្នមានការប្រឡង ៤ កំរិតដែលរៀបចំដោយ ITPEC៖

កម្រិតទី 1: ការប្រឡងកំរិត IP (IT Passport Exam) : ការប្រលងនេះសម្រាប់បេក្ខជនទូទៅដែលបានបញ្ចប់ការសិក្សា ហើយចង់បានវិញ្ញាបនប័ត្រ ITEE ថែមទៀតដើម្បីបញ្ជាក់ពីកំរិតជំនាញវិជ្ជាជីវៈមូលដ្ឋានផ្នែកព័ត៌មានវិទ្យា។

កម្រិតទី 2: ការប្រឡងវិស្វករព័ត៌មានវិទ្យាមូលដ្ឋាន FE (Fundamental Information Technology Engineer Examination): ការប្រឡងនេះសមស្របសម្រាប់អ្នកជំនាញ IT និងនិស្សិតបញ្ចប់ការសិក្សានិងនិស្សិតដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា ។

កម្រិតទី 3: ការប្រឡងវិស្វករពត៌មានវិទ្យា AP (Applied Information Technology Engineer Examination): ការប្រឡងនេះសមស្របសម្រាប់អ្នកជំនាញ IT និងមានបទពិសោធន៍ការងារ។

កម្រិតទី 4: ការប្រឡងកម្រិតខ្ពស់ AE (Advanced Examination) : ការប្រឡងនេះសមស្របសម្រាប់អ្នកជំនាញ IT ដែលមានបទពិសោធន៍ផ្នែកជាក់លាក់។


សិក្សា ITEEនៅ NIPTICT

វិទ្យាស្ថានជាតិ NIPTICT  សហការជាមួយអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង JICA របស់ប្រទេសជប៉ុន បានរៀបចំវគ្គបណ្ដុះជំនាញវិស្វករ IT កម្រិតទី ១ IP។ កម្មវិធីបណ្តុះបណ្តាលពិសេសដើម្បីលើកកម្ពស់ឱកាសការងារនៅក្រុមហ៊ុនជប៉ុន។ គោលបំណងចម្បងនៃកម្មវិធីហ្វឹកហ្វឺននេះគឺដើម្បីអភិវឌ្ឍវិស្វកម្ម ICT ដើម្បីធ្វើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន ដែលមានជំនាញដូចជាព័ត៌មានវិទ្យា ការគ្រប់គ្រង់​ និងការធ្វើជំនួញ ។

កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានជាតិ NIPTICT ក្រោមការសហការរៀបចំដោយ JICA។

រយៈពេល៖ 3 សប្តាហ៏ ស្មើរនឹង ៤៥ម៉ោង (វគ្គដំបូងចាប់ផ្តើមពីថ្ងៃទី 24 ខែមិថុនាឆ្នាំ 2019)

វេនសិក្សា៖ ពេលយប់ ពីម៉ោង 5:30 P.M – 8:30 P.M។

តម្លៃវគ្គសិក្សា : 60$/ម្នាក់។


ការប្រលង ITEE

ការប្រលងនេះត្រូវបានគេទទួលស្គាល់ថាជាការប្រលងវាស់កម្រិតចំណេះដឹង នៃនិស្សិតបញ្ចប់ការសិក្សាផ្នែកបច្ចេកវិទ្យា និងដើម្បីលើកកម្ពស់ឱកាសការងារទាំងក្នុងនិងក្រៅប្រទេស។ វិញ្ញាបនប័ត្រ ITEE ត្រូវបានទទួលស្គាល់យ៉ាងទូលំទូឡាយក្នុងបណ្តាលប្រទេសនៅអាស៊ានរូមមាន ចិន ចិនតៃវ៉ាន់ ឥណ្ឌា ជប៉ុន កូរ៉េ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ថៃ វៀតណាម និងបង់ក្លាដេស។ ដោយឡែកកម្ពុជាកំពុងស្ថិតនៅក្នុងដំណើរការដំបូងនៃការរៀបចំការទទួលស្គាល់វិញ្ញាបនប័ត្រ ITEEនេះ។ ដោយកម្ពុជាមិនទាន់មានមជ្ឈមណ្ឌលប្រលងលើកំរិតទាំងនេះ បេក្ខជនដែលមានពិន្ទុល្អ និងមានបំណងប្រលងយកវញ្ញាបណ្ណប័ត្របញ្ជាក់កំរិតសិក្សា នឹងទទួលបានការផ្គត់ចំពោះការស្នាក់ និងប្រលងនៅប្រទេសវៀតណាម។ ​


វគ្គបណ្តុះបណ្តាលនានាកន្លងមក

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃ វិទ្យាស្ថានជាតិនិបទិកកន្លងមកបានបើកវគ្គបណ្ដុះបណ្ដាលនេះចំនួន ១១ដងរួចមកហើយគិតមកដល់ពាក់កណ្តាលឆ្នាំ ២០១៩នេះ ។សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលទាំងនេះមានចំនួនសរុបប្រមាណ ២៥០ នាក់ អញ្ជើញមកពី ក្រសួង សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជន។



      មានផ្នែកធំៗបី គឺ យុទ្ធិសាស្រ្ត(ជំនួញ, ប្រព័ន្ធ..) ​ការគ្រប់គ្រង់(គំរោង, សេវាកម្ម..) និង បច្ចេកវិទ្យា (មូលដ្ឋានគ្រឺះ, ប្រព័ន្ធកំព្យូរទ័រ, ទិន្នន័យ, បណ្តាញ, សន្តិសុខពត៌មាន..)។​ អ្នកនឹងយល់ពីមូលដ្ឋានគ្រឺះលើផ្នែកនីមួយដែលអ្នកធ្លាប់ជួបក្នុងបញ្ហាប្រចាំថ្ងៃលើផ្នែកធំៗទាំងបីនេះ ដែលជាផ្នែកមួយធ្វើឲ្យការងារ និងជំនួញរបស់អ្នកកាន់តែអភិវឌ្ឍល្អប្រសើរ។

      ការបង្រៀនជាភាសាខ្មែរ ហើយឯកសារភាសាមានជាភាសាខ្មែរ និងភាសាអង់គ្លេសដែលនឹងផ្តល់ជូនដោយឥតគិតថ្លៃនៅពេលចូលរៀន។

      សម្រាប់កំរិត IPនេះ ពិតជាបាន។

      សាស្ត្រាចារ្យមកពីនៅសកលវិទ្យាល័យជាតិគ្រប់គ្រង់ និង​ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានបទពិសោធន៍លើការបង្រៀន លើផ្នែកនីមួយៗច្បាស់លាស់ និងមានវិញ្ញាបនប័ត្រ ITEE នេះផ្ទាល់តែម្តង។

      មានឪកាស និងមាន​ផ្គត់ផ្គង់ទៅប្រលងយកវិញ្ញាបនប័ត្រ ITEE នៅប្រទេសវៀតណាម។

      ជាភស្តុតាងយ៉ាងរឹងមាំថាអ្នកមានជំនាញវិជ្ជាជីវៈផ្នែកព័ត៌មានវិទ្យា។

      មានគុណសម្បត្តិខ្ពស់នៅក្នុងទីផ្សារការងារ

      ជំនាញនិងចំណេះដឹងដែលនឹងទទួលស្គាល់ដោយរដ្ឋាភិបាល
      វិញ្ញាបនប័ត្រព័ត៌មានវិទ្យាដែលទទួលស្គាល់ទូទៅនៅក្នុងបណ្តាល ប្រទេសទាំង៧។

      មានអាទិភាពខ្ពស់ក្នុងជ្រើសរើសចួលរើសបម្រើការងារនៅតាមក្រុមហ៊ុនដែលទទួលស្គាល់វិញ្ញាបនប័ត្រ ITEEនេះ។ជាពិសេសក្រុមហ៊ុនជប៉ុន។

      ការធ្វើអន្តោប្រវេសន៍ទៅប្រទេសជប៉ុនកាន់តែមានភាពងាយស្រួល។

    សេចក្តីប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនវគ្គបណ្ដុះបណ្ដាល IT Passport

    ចុះឈ្មោះឥឡូវ

    អំពីវគ្គបណ្ដុះបណ្ដាល

    វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) សូមជូនដំណឹងដល់លោក លោកស្រី អ្នកនាង កញ្ញា ដែលជាមន្ត្រីរាជការ បុគ្គលិកកិច្ចសន្យា ទាំងអស់ឱ្យបានជ្រាបថា៖ វិទ្យាស្ថានជាតិ NIPTICT  សហការជាមួយអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង JICA របស់ប្រទេសជប៉ុន បានរៀបចំវគ្គបណ្ដុះជំនាញវិស្វករ IT កម្រិតទី ១ (IT Passport) ដោយផ្តោតសំខាន់លើ ៤ ចំនុច គឺ Technology, Management, Strategy និង Security ។ IT Passport ជាកម្មវិធីកម្រិតដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន ជាពិសេសបណ្តាក្រុមហ៊ុនឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិក ដែលមានសញ្ញាប័ត្រ ITEE នេះ។

    វិទ្យាស្ថានជាតិ NIPTICT មានផែនការជាអាទិភាពគឺ បណ្តុះបណ្តាលជំនាញមន្ត្រីទូទៅ ជាពិសេសមន្ត្រីរាជការនៅក្នុងក្រសួងប.ទ ។ ដើម្បីឱ្យការបណ្តុះបណ្តាលនេះ កាន់តែទូលំទូលាយ ប្រកបដោយគុណភាព និងឆ្លើយតបគោលបំណង និងតម្រូវការរបស់មន្ត្រីដែលចង់សិក្សាវិទ្យាស្ថានជាតិ តម្រូវឱ្យមន្ត្រីដែលចង់សិក្សាចុះឈ្មោះមុន ដើម្បីវាយតម្លៃ និងជ្រើសរើសទៅតាមលក្ខខណ្ឌ ដើម្បីចូលរួមមវគ្គបណ្តុះបណ្តាលនៅថ្ងៃខាងមុខ។

    មាតិការវគ្គបណ្ដុះបណ្ដាល: [visit here]

    cover kh

    ទីតាំងបណ្ដុះបណ្ដាល: 

     

    កាលវិភាគវគ្គបណ្ដុះបណ្ដាល

    Shedule of IT Passport

    លក្ខណៈសម្បត្តិរបស់សិក្ខាកាម:

    • មានជំនាញ និងចំណេះមូលដ្ឋានដឹងអំពី IT, គ្រប់គ្រង និងជំនាញប្រហាក់ប្រហែល
    • មានបទពិសោធន៍ការងាររយះពេល ៦ ខែ
    • មានបំណងក្លាយជា ជនបង្គោលផ្នែកព័ត៌មានវិទ្យានាពេលអនាគត ដើម្បីអាចជួយគាំទ្រ និងដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងស្ថាប័នរបស់ខ្លួន
    • អាចចូលរៀនវគ្គបណ្តុះបណ្តាលរយៈពេល ២ សប្ដាហ៍ ដោយមានវត្តមានពេញលេញ
    • ស្ត្រី និងជនពិការ ត្រូវបានលើទឹកចិត្ត អោយចូលរួមវគ្គបណ្ដុះបណ្ដាល

    ព័ត៌មានលំអិតទាក់ទងៈ

    លោក ឡាយ លាងស្រស់ អ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាល ទូរស្ទ័ពលេខ: 089 909 978 អ៊ីម៉ែល: laysros@niptict.edu.kh

    លោក លឹម កុកហេង អ្នកសម្របសម្រួលគម្រោង CIESF ទូរស្ទ័ពលេខ: 010 788 816 អ៊ីម៉ែល: l-kokheng@ciesf.org

     បេក្ខជនដែលត្រូវបានជ្រើសរើស នឹងផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញសង្គមរបស់វិទ្យាស្ថានជាតិ

    ពិធីបិទវគ្គបណ្ដុះបណ្ដាល IT Passport ដល់មន្ត្រីរាជការ

    វគ្គបណ្ដុះបណ្ដាល IT Passport ទៅដល់មន្ត្រីរាជការ ដែលមានរយៈពេល មួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី ០៨ ដល់ ១២ ខែមេសា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលមានទីតាំងនៅផ្លូវជាតិលេខ ៦ អា ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្មំពេញ ។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ អញ្ជើញមកពី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងមហាផ្ទៃ និងវិទ្យាស្ថានជាតិ NIPTICT។ ក្នុងឪកាសនោះដែរ ឯកឧត្ដមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន បានផ្ដល់ជាកិត្តិយស ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រដល់ សិក្ខាកាមសរុប ៤២ នាក់ ស្រី ០៤ នាក់។

    សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ ក្លាយជាជនបង្គោលដើម្បីជួយគាំទ្រ ដោះស្រាយបញ្ហាបច្ចេកទេស IT និងបណ្តុះបណ្តាលបន្តដល់មន្ត្រី ឬបុគ្គលិកផ្សេងទៀតក្នុងក្រសួង/ ស្ថាប័ន របស់ខ្លួន ។

    IT Passport Course គឺជាកម្រិតដំបូងនៅក្នុង កម្មវិធីប្រលងសញ្ញាប័ត្រវិស្វករ IT (IT Engineer Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយ រដ្ឋាភិបាលប្រទេសជប៉ុន។

    IMG_0378

    IMG_0399 IMG_0406

    IMG_0430 IMG_0414

    CAMBODIA ICT AWARDS 2019 Focusing on “ICT Innovation”

    Open for registration now!

    National Institute of Posts, Telecommunications, and ICT (NIPTICT) has opened the Cambodia ICT Awards 2019! The Cambodia ICT Awards is the largest National ICT Competition in the Kingdom of Cambodia aiming to showcase the achievements, and success stories of innovation in Information and Communication Technology (ICT) in the Kingdom of Cambodia. Companies/entities that can apply for competitions consist of local private companies, startups, social enterprises, NGOs, and government institutions at http://cambodiaictawards.com/  until February 22, 2019.

    Innovative Tech products can register to compete!

    Companies/entities may apply for the following categories of prizes:

    1. Best Tech Startup Of The Year
    2. Best Digital Innovation Organization Of The Year
    3. Best ICT R&D Of The Year
    4. Best Social Innovation Of The Year
    5. Best E-government Service Of The Year

    In addition to the above five categories, the committee also evaluates and selects a number of other potential sectors such as AgriTech, Digital Banking, EduTech, FinTech, HealthTech, etc.

    The companies/entities contesting will be carefully selected by judging panel those who are appointed from private companies, state institutions, civil society and industry representatives in ICT. The selection qualifications based on 1/ Tech innovation, 2/ Problem solving, 3/ Efficiency of operation, and 4 /Marketing strategy.

    NIPTICT has organized the Cambodia ICT Awards since 2015 in the purpose of encouraging and promoting Cambodia’s outstanding products or projects. The Cambodia ICT Awards 2019 will be awarded to the winners The Best Award of Excellence, a national honors award that will elevate their business to the next level.

    Dr. Seng Sopheap CICTA

    H.E Dr. Seng Sopheap, President of NIPTICT, said, “Through this competition, we hope that companies and entrepreneurs who have the achievements will gain national recognition to inspire and encourage our young people to learn technology, develop services, and create more innovative tech products to contribute to the developing of ICT sector and boosting the digital economy in Cambodia. ”

    In 2018, the three winning companies are: 1/ Morakot VB (Core Banking System) developed by Morakot Technology, a program for financial and banking management, 2 / Soyo (Cambodia) developed by Soyo Entertainment Co., Ltd., the first online movie streaming platform in Cambodia, 3/ Banhji developed by PCG & Partners Co., Ltd., an accounting program for small and medium enterprises in ASEAN.

    Smart CICTA

    National, Regional and International accreditation for award winners

    The award is organized with the collaboration of many partners in ICT. Smart Axiata, a major partner and sponsor, sees this as an opportunity to demonstrate innovation in Cambodia. Smart Axiata believes that the Cambodia ICT Awards give a unique opportunity for companies / entities and individuals to introduce products, innovations, skills, and digital leadership through new business models which will benefit the society.

    As a major development partner of the Ministry of Posts and Telecommunications, Smart Axiata is optimistic that the outcome of this competition that will encourage, inspire and build Cambodia’s technological era to the digital era and ICT in line with the regional countries.

    Participating companies / entities in 2019 also have opportunities to participate in the regional round. For the process of applying, please visit http://www.cambodiaictawards.com/.

    P1030562

    ពានរង្វាន់ ICT កម្ពុជា ២០១៩ ផ្តោតជាចម្បងលើ «នវានុវត្តន៍លើវិស័យ ICT»

     

    សូមចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ

    វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានបើក ទទួលពាក្យជាបេក្ខភាព ពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៩ ទៀតហើយ! កម្មវិធីពានរង្វាន់ ICT កម្ពុជា គឺជា កម្មវិធីជាបេក្ខភាពពានរង្វាន់ ICT ថ្នាក់ជាតិធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី បង្ហាញនូវសមិទិ្ធផល ស្នាដៃ និងជោគជ័យនានា លើនវានុវត្តន៍ក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន/ស្ថាប័ន អាចដាក់ពាក្យចូលរួមជាបេក្ខភាព ដែលមានមកពី ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ច (Startup)  សហគ្រាសសង្គម អង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ តាមរយៈគេហទំព័រ http://cambodiaictawards.com/ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩

    ផលិតផលបច្ចេកវិទ្យា ដែលមានលក្ខណៈច្នៃប្រឌិត និងនវានុវត្តន៍ អាចចុះឈ្មោះចូលរួមជាបេក្ខភាព!

     ក្រុមហ៊ុន/ស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតតាមប្រភេទពានរង្វាន់ដូចខាងក្រោម៖

    1. ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ (Best Tech Startup of the year)
    2. ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation organization of the year)
    3. ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ល្អបំផុតប្រចាំឆ្នាំ (Best ICT R&D of the year)
    4. បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation of the year)
    5. សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ (Best e-government service of the year)

    ក្រៅពីពានរង្វាន់ប្រភេទទាំង ៥ ខាងលើ គណៈកម្មធិការក៏ធ្វើការវាយតម្លៃ និងជ្រើសរើស ក្រុមហ៊ុន/ស្ថាប័ន ដែលមានស្នាដៃក្នុងវិស័យអទ្ធិភាពមួយចំនួនទៀតដូចជា៖ បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម (AgriTech), ធនាគារឌីជីថល (Digital Banking), បច្ចេកវិទ្យាក្នុងវិស័យអប់រំ (EduTech), បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យាក្នុងវិស័យសុខភិបាល (HealthTech)   ។ល។

    ក្រុមហ៊ុន/ស្ថាប័ន ដែលបានដាក់ពាក្យចូលរួមប្រកួត នឹងត្រូវបានសម្រាំងជ្រើសរើស ដោយចៅក្រម ដែលមានសមាសភាពមកពី ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យ ICT ។ លក្ខណៈសម្បត្តិវាយតម្លៃ និងជ្រើសរើស ផ្អែកលើគុណសម្បត្តិមួយចំនួនដូចជា ១/នវានុវត្តន៍បច្ចេកវិទ្យា (tech innovation) ២/ដោះស្រាយបញ្ហាក្នុងសង្គម (Problem Solving) ៣/ប្រសិទ្ធភាពនៃប្រតិបត្តិការ (Effeciency of operation) ៤/យុទ្ធសាស្ត្រទីផ្សារ (Marketing Strategy) ។

    វិទ្យាស្ថានជាតិ NIPTICT បានរៀបចំកម្មវិធីជាបេក្ខភាពពានរង្វាន់ ICT កម្ពុជា នេះឡើងចាប់តាំងពីឆ្នាំ ២០១៥ មក ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ផលិតផល ឬគម្រោង ដ៏ឆ្នើមនៅកម្ពុជា។ កម្មវិធីប្រកួត ប្រជែងពានរង្វាន់ ICT កម្ពុជា ២០១៩ នេះ នឹងផ្តល់រង្វាន់ដល់ម្ចាស់ជ័យលាភី នូវពានរង្វាន់ ឆ្នើមល្អផ្តាច់គេ ដែលជាពានរង្វាន់ កិត្តិយសថ្នាក់ជាតិ ដែលនឹងជួយឱ្យអាជីវកម្ម របស់ពួកគេ ឈានឡើងបាន មួយកម្រិតទៀត។

    Dr. Seng Sopheap CICTA

    ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា “តាមរយៈការប្រកួតនេះ យើងសង្ឃឹមថា ក្រុមហ៊ុន និងសហគ្រិន ដែលមានស្នាដៃ នឹងទទួលបានការទទួលស្គាល់ទូទាំងប្រទេស ហើយនិងជម្រុញ និងលើកទឹកចិត្តឱ្យយុវជនយើង រៀនបច្ចេកវិទ្យា និងបង្កើតសេវាកម្ម ឬផលិតផលបច្ចេកវិទ្យា ឆ្នៃប្រឌិតថ្មីកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍវិស័យ ICT និងជម្រុញសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា» ។

    គួររំលឹកថា ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង៣ គឺ ១/Morakot VB (Core Banking System) បង្កើតឡើងដោយ Morakot Technology ដែលនេះជាកម្មវិធី សម្រាប់គ្រប់គ្រងក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ។ ២/ Soyo (Cambodia) បង្កើតឡើងដោយ Soyo Entreteniment Co., Ltd. ដែលជាកម្មវិធីមើលភាពយន្តតាមអនឡាញជាលើកដំបូងនៅកម្ពុជា។ ៣/ Banhji បង្កើតឡើងដោយ PCG & Partners Co., Ltd. ជាកម្មវិធីគណនេយ្យ សម្រាប់តម្រូវការសហគ្រាសធុនតូច និងមធ្យមនៅក្នុងអាស៊ាន ។

    Smart CICTA

    ការទទួលស្គាល់ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ សម្រាប់បេក្ខជនជ័យលាភី

    ពានរង្វាន់នេះត្រូវបានរៀបចំឡើងដោយមានការសហការពីដៃគូជាច្រើនក្នុងវិស័យ ICT ។ ក្រុមហ៊ុន Smart Axiata ដែលជាដៃគូសហការ និងឧបត្ថម្ភធំ យល់ឃើញថា កម្មវិធីនេះ គឺជាឱកាសក្នុងការបង្ហាញពី សមត្ថភាពនវានុវត្តន៍នៅកម្ពុជា។ ក្រុមហ៊ុន Smart Axiata ជឿជាក់ថាកម្មវិធីពានរង្វាន់ ICT កម្ពុជា ផ្តល់ឱកាស ដ៏ពិសេស សម្រាប់បណ្តា ក្រុមហ៊ុន/ស្ថាប័ន និងបុគ្គលនានា ក្នុងការបង្ហាញផលិតផល នវានុវត្ត៍ន៍ ជំនាញ និងការនាំមុខទៅកាន់ឌីជីថល តាមរយៈគំរូអាជីវកម្មថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនាមជាដៃគូ អភិវឌ្ឍដ៏សំខាន់របស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata មានសុទិដ្ឋិនិយម លើលទ្ធផលនៃកម្មវិធីជាបេក្ខភាពនេះ ថានឹងពង្រឹង លើកទឹកចិត្ត និងកសាងយុគសម័យបច្ចេកវិទ្យា របស់កម្ពុជា ឆ្ពោះទៅកាន់យុគសម័យឌីជីថល និង ICT ឱ្យស្របជាមួយប្រទេសក្នុងតំបន់។

    ក្រុមហ៊ុន/ស្ថាប័នចូលរួមជាបេក្ខភាពក្នុងឆ្នាំ២០១៩ នេះ ក៏មានឱកាសចូលរួមក្នុងថ្នាក់តំបន់ផងដែរ។

    សូមតាមដានព័ត៌មានលម្អិតអំពីការប្រកួតពានរង្វាន់ ICT កម្ពុជា ២០១៩ តាមរយៈ http://www.cambodiaictawards.com/https://www.facebook.com/cambodiaictawards

    3I7A0431 P1030562

     

     

     

    វិទ្យាស្ថានជាតិប្រៃសណីយ៍ រៀបចំការពិគ្រោះយោបល់ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លើវិស័យអប់រំនៅកម្ពុជា

    (ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លើវិស័យអប់រំ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

    សិក្ខាសាលាដែលបានប្រារព្ធឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជ និងកីឡា សកលវិទ្យាល័យ សាលារៀនជំនាន់ថ្មី អ្នកជំនាញផ្នែកអប់រំ និងបច្ចេកវិទ្យាជាតិ និងអន្តរជាតិជាច្រើនរូប។

    លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ និបទីក (NIPTICT) បានលើកឡើងថា សិក្ខាសាលានេះត្រូវបាន
    បង្កើតឡើងក្នុងគោលបំនងបីសំខាន់ៗ៖

    *ទី១៖ ការចែករំលែកបទពិសោធន៍រវាងគ្នារវាងគ្រឹះស្ថានអប់រំនៅកម្ពុជា។

    *ទី២៖ ការស្វែងយល់អំពីគោលនយោបាយសាលារៀនជំនាន់ថ្មី របស់ក្រសួងអប់រំ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យអប់រំ។

    *និងទី៣៖ កិច្ចពិភាក្សាស្តីពីបញ្ហា និងដំណោះស្រាយដើម្បីអភិវឌ្ឍន៍ ការអប់រំដោយប្រើបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

    ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលានេះ លោក ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្នុងបរិការសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ការវិវត្តន៍និងការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល មានសន្ទុះយ៉ាងលឿន ដែលបានបង្កើតឡើងព្រមគ្នា នូវឱកាសនិងបញ្ហាប្រឈមថ្មីៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងក្លាជាងមុនផងដែរ។

    បើតាមលោក ខូវ មករា ដើម្បីឆ្លើយតបទៅនឹងបរិការនេះ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្លាំង ដល់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា។ សិក្ខាសាលាថ្ងៃនេះ ក្រៅពីមានគោលបំណង លើកទឹកចិត្តដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមចែករំលែកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យអប់រំ និងជំរុញឱ្យមានការពិភាក្សាលើទម្រង់ នៃកិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យ និងវិទ្យាល័យនាំមុខ ដើម្បីរៀបចំស្នើនូវដំណោះ
    ស្រាយប្រទាក់ក្រឡាគ្នាមួយ ដែលអាចជួយដល់សិស្ស-និស្សិត ឱ្យងាយចាប់យកការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិផងដែរ៕

    fn-2018-11-21-11-13-39-4 fn-2018-11-21-11-13-37-3 fn-2018-11-21-11-13-36-2 fn-2018-11-21-11-13-34-1 ប្រភព៖ (Fresh News)

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលវិស្វករ IT កម្រិតខ្ពស់ (AP Course)

    Training of Instructors AP Course ដែលមានរយៈពេលប្រាំពីរថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៃ វិទ្យាស្ថានជាតិនិបទីក។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ សរុប ៣០ នាក់ ស្រី ០២ នាក់ អញ្ជើញមកពី ក្រសួង សាកលវិទ្យាល័យ ក្រុមហ៊ុនឯកជន ធនាគារ អង្គការ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជន ក្នុងនោះមានសិក្ខាកាមចំនួន ២៣ នាក់ ស្រី ០២ នាក់ បានទទួលវិញ្ញាប័នបត្របញ្ជាក់ការសិក្សា។

    លោក ហ៊ាន សំបឿន អនុប្រធានវិទ្យាស្ថាន តំណាង ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថានជាតិនីបទិក និងលោក លោក Fuse Makoto ប្រធានគម្រោង អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការពង្រឹង   សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋាន របស់អង្គការមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) បានផ្ដល់ជាកិត្តិយស ដើម្បីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាម។

    នៅក្នុងឪកាសនោះដែរក៏សូមថ្លែងអំណរគុណចំពោះលោក ស៊ុន រ៉ាពីដ អនុប្រធានវិទ្យាស្ថានជាតិ នីបទីក ដែលបានចំណាយពេលវេលាដ៏មមារញឹក មកធ្វើបទបង្ហាញស្ដីអំពី Current ICT Development in Cambodia និងលោក ហេង ម៉ារ៉ា អនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មកធ្វើបទបង្ហាញស្ដីអំពី Cybersicurity Development in Cambodia និង Digital Signature

    សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាគ្រូបង្គោល ដើម្បីបណ្ដុះបណ្ដាលបន្ត។ AP Course គឺជាកម្រិតខ្ពស់នៅក្នុង កម្មវិធីប្រលងសញ្ញាប័ត្រវិស្វករ IT (IT Engineer Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយ រដ្ឋាភិបាលប្រទេសជប៉ុន។

    photo_2018-11-09_10-54-30photo_2018-11-09_14-50-28 photo_2018-11-09_11-38-25photo_2018-11-09_10-57-44 photo_2018-11-09_10-57-46 photo_2018-11-09_11-42-46 photo_2018-11-09_10-55-24 photo_2018-11-09_11-36-14

    ពិធីបើកវគ្គបណ្ដុះបណ្ដាល Training of Instructors AP Course

    វគ្គបណ្ដុះបណ្ដាល Training of Instructors Applied Information Technology Engineer (AP) បានចាប់ផ្ដើមនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃវិទ្យាស្ថានជាតិនិបទិក ដោយមានការចូលរួមពី លោក ជា វិចិត្រ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ តំណាង ឯកឧត្ដមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិនីបទិក និង លោក Fuse Makoto ប្រធានគម្រោងអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការពង្រឹង  សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋាន នៃអង្គការមូលនិធិ គាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF)នៅកម្ពុជា។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនោះដែរក៏មានបទបង្ហាញរបស់ លោក ហេង ម៉ារ៉ាអនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពីប្រធានបទ៖ Cybersecurity Development in Cambodia និង Digital Signature ។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះចំនួន ៣០នាក់ អញ្ជើញមកពី ក្រសួង សាកលវិទ្យាល័យ /វិទ្យាស្ថាននានា ក្រុមហ៊ុនឯកជន ធនាគារ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជន។

    សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាគ្រូបង្គោលដើម្បីបណ្ដុះបណ្ដាលបន្ត។ AP Course គឺជាកម្រិតខ្ពស់នៅក្នុង កម្មវិធីប្រលងសញ្ញាប័ត្រវិស្វករ IT (IT Engineer Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាលប្រទេសជប៉ុន។

     

    AP course 1 AP course 2 AP course 3 AP course 4 AP course 5

     

     

    Free Training of Trainer Course at Battambang Province

    About the course

    ITEE, standing for Information Technology Engineers Examination, is the national level of IT Engineers Examination governed by Information-Technology Promotion Agency (IPA).
    It is one of the largest scale national qualification examinations in Japan. The purpose of this training program is “Training of Trainer” in order to develop IT Engineers who are officially certified by Japanese government. In particularly, Japanese private companies investing in the Kingdom of Cambodia are looking for employees with an ITEE certification. In order to become a trainer of this subject, applicant need to have a basic knowledge of IT skills with strong willingness to become a trainer to share knowledge to his/her colleagues in their respective ministry/institution. This training program is organized by Cambodia International Education Support Foundation (CIESF) and National Institute of Posts Telecommunications and Information Communication Technology (NIPTICT) under supporting from Ministry of Posts and Telecommunications (MPTC) and Japan International Cooperation Agency (JICA).

    Course name: The IT Passport-level IT Instructors Training

    Course’s Content: [visit here]

    Schedule

    Shedule of IP BTBU
    Training Venue: Battambang University

    Trainees: Trained by CIESF Japanese Lecturer

    Trainee Qualification:

    • The person who has capability of speaking, hearing and reading English language about IT.
    • The person who is living in Battambang province, Banteay Meanchey province or nearby provinces and be able to join classes in above timetable.
    • The person who is from IT academia, IT industry and government who has expertise, skill and knowledge about IT management and should preferably have experience in IT-related jobs, including IT training.
    • The person who is expected to be a future IT Instructor at the organization.
    • The person who has capability of performing not only knowledge transfer training, but also of developing course arrangement by him/herself considering keen needs of on-site human resource development.
    • The person who can attend the registered training course without selfish absence except inevitable case.

    Contacts Detail:

    • Lim Kokheng, Project Coordinator of Cambodia International Education SupportFoundation (CIESF) Phone: 017 55 44 75, Email: l-kokheng@ciesf.org
    • Chea Vichet, Director of Professional Training Center of NIPTICT Phone: 069 657 007, Email: vichet.chea@niptict.edu.kh