• Home
  • Training & Workshop
  • ពិធីបិទវគ្គបណ្ដុះបណ្ដាល IT Instructors Training FE Course

ពិធីបិទវគ្គបណ្ដុះបណ្ដាល IT Instructors Training FE Course

វគ្គបណ្ដុះបណ្ដាល IT Instructors Training FE Course ដែលមានរយៈពេលពីរសប្ដាហ៍ គិតចាប់ពីថ្ងៃទី ១៩ ខែមីនា ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃវិទ្យាស្ថានជាតិនិបទីក។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះបានទទួលវិញ្ញាបនបត្រសរុប ៣៦ នាក់ អញ្ជើញមកពី ក្រសួង សាកលវិទ្យាល័យ ក្រុមហ៊ុនឯកជនធនាគារ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជន។

ឯកឧត្ដមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន និងឯកឧត្ដម Katsuhiro SHINOHARA តំណាងអង្គការមូលនិធិគាំទ្រការ អប់រំអន្តរជាតិកម្ពុជា(CIESF) បានផ្ដល់ជាកិត្តិយស ដើម្បីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់ សិក្ខាកាមទាំង ៣៦នាក់។ សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាគ្រូបង្គោលដើម្បីបណ្ដុះបណ្ដាលបន្ត។
FE Course គឺជាកម្រិតមធ្យមនៅក្នុង កម្មវិធីប្រលងសញ្ញាប័ត្រវិស្វករ IT (IT Engineer Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយ រដ្ឋាភិបាលប្រទេសជប៉ុន។

IMG_1601  IMG_7132 IMG_1560 IMG_7108IMG_7153IMG_7157