អំពីវគ្គបណ្ដុះបណ្ដាល
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) សូមជូនដំណឹងដល់លោក លោកស្រី អ្នកនាង កញ្ញា ដែលជាមន្ត្រីរាជការ បុគ្គលិកកិច្ចសន្យា ទាំងអស់ឱ្យបានជ្រាបថា៖ វិទ្យាស្ថានជាតិ NIPTICT សហការជាមួយអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង JICA របស់ប្រទេសជប៉ុន បានរៀបចំវគ្គបណ្ដុះជំនាញវិស្វករ IT កម្រិតទី ១ (IT Passport) ដោយផ្តោតសំខាន់លើ ៤ ចំនុច គឺ Technology, Management, Strategy និង Security ។ IT Passport ជាកម្មវិធីកម្រិតដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន ជាពិសេសបណ្តាក្រុមហ៊ុនឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិក ដែលមានសញ្ញាប័ត្រ ITEE នេះ។
វិទ្យាស្ថានជាតិ NIPTICT មានផែនការជាអាទិភាពគឺ បណ្តុះបណ្តាលជំនាញមន្ត្រីទូទៅ ជាពិសេសមន្ត្រីរាជការនៅក្នុងក្រសួងប.ទ ។ ដើម្បីឱ្យការបណ្តុះបណ្តាលនេះ កាន់តែទូលំទូលាយ ប្រកបដោយគុណភាព និងឆ្លើយតបគោលបំណង និងតម្រូវការរបស់មន្ត្រីដែលចង់សិក្សាវិទ្យាស្ថានជាតិ តម្រូវឱ្យមន្ត្រីដែលចង់សិក្សាចុះឈ្មោះមុន ដើម្បីវាយតម្លៃ និងជ្រើសរើសទៅតាមលក្ខខណ្ឌ ដើម្បីចូលរួមមវគ្គបណ្តុះបណ្តាលនៅថ្ងៃខាងមុខ។
មាតិការវគ្គបណ្ដុះបណ្ដាល: [visit here]
ទីតាំងបណ្ដុះបណ្ដាល:
កាលវិភាគវគ្គបណ្ដុះបណ្ដាល
លក្ខណៈសម្បត្តិរបស់សិក្ខាកាម:
- មានជំនាញ និងចំណេះមូលដ្ឋានដឹងអំពី IT, គ្រប់គ្រង និងជំនាញប្រហាក់ប្រហែល
- មានបទពិសោធន៍ការងាររយះពេល ៦ ខែ
- មានបំណងក្លាយជា ជនបង្គោលផ្នែកព័ត៌មានវិទ្យានាពេលអនាគត ដើម្បីអាចជួយគាំទ្រ និងដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងស្ថាប័នរបស់ខ្លួន
- អាចចូលរៀនវគ្គបណ្តុះបណ្តាលរយៈពេល ២ សប្ដាហ៍ ដោយមានវត្តមានពេញលេញ
- ស្ត្រី និងជនពិការ ត្រូវបានលើទឹកចិត្ត អោយចូលរួមវគ្គបណ្ដុះបណ្ដាល
ព័ត៌មានលំអិតទាក់ទងៈ
លោក ឡាយ លាងស្រស់ អ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាល ទូរស្ទ័ពលេខ: 089 909 978 អ៊ីម៉ែល: laysros@niptict.edu.kh
លោក លឹម កុកហេង អ្នកសម្របសម្រួលគម្រោង CIESF ទូរស្ទ័ពលេខ: 010 788 816 អ៊ីម៉ែល: l-kokheng@ciesf.org
បេក្ខជនដែលត្រូវបានជ្រើសរើស នឹងផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញសង្គមរបស់វិទ្យាស្ថានជាតិ