សេចក្ដីជូនដំណឹង វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា នឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់ខ្លួន ជាផ្នែកមួយនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព័ត៌មាន វិទ្យា ក្រោមការគាំទ្រភាពជាដៃគូ របស់ទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ។ IT Passport ជាកម្មវិធីកម្រិត ដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន ជាពិសេសបណ្តាក្រុមហ៊ុន ឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិក ដែលមានសញ្ញាប័ត្រ ITEE នេះ។ ITEE (Information Technology Engineers Examination) គឺជាការប្រឡងវិស្វករផ្នែកបច្ចេកវិទ្យាដែលគ្រប់គ្រងដោយ IPA ជប៉ុន។ វាគឺជាការប្រឡងជាប់ថ្នាក់ជាតិធំ បំផុតមួយនៅក្នុងប្រទេសជប៉ុនដោយមានបេក្ខជនប្រឡងប្រមាណ 600.000 នាក់ជារៀងរាល់ឆ្នាំ។ ការប្រឡង ITEE ត្រូវបានធ្វើឡើងនៅតាមកាលបរិច្ឆេទ និងសំនួរដូចគ្នារវាងបណ្តាប្រទេសដែលជាសមាជិក នៃវិទ្យាស្ថាន ITPEC (Information Technology Professionals Examination Council) ។ ការប្រឡងនេះត្រូវបានធ្វើឡើងពីរដង ក្នុងមួយឆ្នាំជាទូទៅនៅក្នុងខែមេសានិងខែតុលា។
អត្ថប្រយោជន៍វគ្គបណ្ដុះបណ្ដាល
- ទទួលបានវិញ្ញាបណ្ណបត្រទទួលស្គាល់ ដោយវិទ្យាស្ថានជាតិ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាតំណាងអោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា
- ទទួលបានការឧទ្ទេសនាមឱ្យចូលធ្វើការជាមួយក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនដ៏ទៃទៀត នៅក្នុងប្រទេសកម្ពុជា
- ត្រៀមខ្លួនដើម្បីប្រឡងវិញ្ញាបណ្ណបត្រវិស្វករបច្ចេកវិទ្យានាពេលអនាគត និងទទួលបានឪកាសការងារ នៅអាស៊ាន និងជប៉ុន
- សិស្សដែលបានពិន្ទុខ្ពស់ និងទទួលបានការឧបត្ថមគាំទ្រពីអង្គការ CIESF ដើម្បីទៅប្រលងយកសញ្ញាបត្រ ITEE នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
- ផ្ដល់ជូនសៀវភៅមេរៀនដោយឥតគិតថ្លៃ
បេក្ខជនទៅប្រលងនៅប្រទេសវៀតណាមកាលពីខែមេសា ឆ្នាំ២០១៩
ពិធីចែកវិញ្ញាបណ្ណប័ត្រដល់បេក្ខជនក្រោយបញ្ចប់វគ្គសិក្សាកំរិត AP កាលពីខែកុម្ភៈឆ្នាំ២០១៩
រយៈពេល៖ 3 សប្តាហ៏ ស្មើរនឹង ៤៥ម៉ោង (វគ្គដំបូងចាប់ផ្តើមពីថ្ងៃទី ១៥ ខែកក្កដា ដល់ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩)
វគ្គដំបូង៖ ចាប់ផ្តើមពីថ្ងៃទី ១៥ ខែកក្កដា ដល់ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩(បានបញ្ចប់)
វគ្គទីពីរ៖ ចាប់ផ្តើមពីថ្ងៃទី ៣០ តុលា ដល់ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩ (កំពុងទទួលចុះឈ្មោះចូលរៀន)
វេនសិក្សា៖ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 5:30 PM ដល់ម៉ោង 8:30 PM
តម្លៃវគ្គសិក្សា៖ 60$/ម្នាក់
ទីតាំងបណ្ដុះបណ្ដាល៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង
ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា៖
លោកគ្រូ ឡាយ លាងស្រស់
ទូរស្ទ័ពលេខ: 089 909 978
ទំនាក់ទំនងចុះឈ្មោះតាមរយៈ ៖
អ្នកគ្រូ ចាន់ថា
ទូរស្ទ័ពលេខ: 011 45 96 96
ចាប់ផ្ដើមទទួលចុះចាប់ថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩
រូបភាពក្នុងបន្ទប់សិក្សា វគ្គដំបូងសំរាប់សាធារណៈជនទូទៅ
សកម្មភាពបង្រៀនមេរៀនទី៣ System Strategy
រូបភាពសកម្មភាពប្រលង Mock Exam 1