មាតិការ វគ្គបណ្ដុះបណ្ដល IT Passport

  • Home
  • មាតិការ វគ្គបណ្ដុះបណ្ដល IT Passport

1 គោលគំនិតមូលដ្ឋានសម្រាប់សំណួរប្រលង

នៅក្នុងការប្រឡង IT Passport សំណួរត្រូវបានកំណត់នៅក្នុងផ្នែកនីមួយៗនៃយុទ្ធសាស្រ្ត ការគ្រប់គ្រង និងបច្ចេកវិទ្យា ស្របតាមគំនិតដូចខាងក្រោម។

[1] យុទ្ធសាស្រ្ត

សំណួរដែលធ្វើតេស្តចំណេះដឹងរបស់អ្នកប្រលងដូចជាពាក្យបច្ចេកទេសនិងគោលគំនិតមូលដ្ឋាន តម្រូវឱ្យធ្វើការវិភាគទាក់ទងនឹងកុំព្យូទ័រ និងសកម្មភាពសាជីវកម្ម ហើយចំណេះដឹងលើពាក្យបច្ចេកទេសនិងគោលគំនិតមូលដ្ឋាន ដែលលេចឡើងក្នុង      មុខវិទ្យាព័ត៌មានរបស់វិទ្យាល័យ កាសែតទូទៅ សៀវភៅនិងទស្សនាវដ្តីដែលបានដាក់។ សំណួរដែលធ្វើតេស្តពីវិធីសាស្រ្តនានា ចំពោះការយល់ដឹង និងវិភាគការងារដែលធ្លាប់ធ្វើ និងដោះស្រាយបញ្ហា និងធ្វើតេស្តចំណេះដឹងមូលដ្ឋាននៃការប្រើប្រាស់កម្មវិធីការិយាល័យសម្រាប់ការវិភាគទិន្នន័យ និងការដោះស្រាយបញ្ហាក៏ត្រូវបានបញ្ចូលផងដែរ។

[2] ការគ្រប់គ្រង

សំណួរដែលធ្វើតេស្តចំណេះដឹងដូចជា បច្ចេកទេសនិងគោលគំនិតមូលដ្ឋាន និងផ្នែកផ្សេងៗទៀតដែលទាក់ទងនឹងការអភិវឌ្ឍន៍ប្រព័ន្ធ និងដំណើរការគ្រប់គ្រងគម្រោង ក៏ត្រូវបានបញ្ចូលផងដែរ ប៉ុន្តែសំណួរដែលធ្វើតេស្តចំណេះដឹងដូចជា ជំនាញឯកទេស  កំរិតខ្ពស់ និងពាក្យបច្ចេកទេស និងនិយមន័យជាក់លាក់មិនត្រូវបានដាក់ឡើយ។ សំណួរដែលធ្វើតេស្តចំណេះដឹងមូលដ្ឋានដើម្បីពិចារណាលើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសប្រតិបត្តិការអាជីវកម្មដោយប្រើកុំព្យូទ័រ បណ្តាញ កម្មវិធីការិយាល័យ និងចំនុចផ្សេងៗទៀតត្រូវបានដាក់។

[3] បច្ចេកវិទ្យា

សំណួរដែលធ្វើតេស្តចំណេះដឹងដូចជាជា បច្ចេកទេសនិងគោលគំនិតមូលដ្ឋាន និងការគិតបែបតក្កវិទ្យាត្រូវបានដាក់ ប៉ុន្តែសំណួរដែលមានកម្រិតជំនាញបច្ចេកទេសខ្ពស់មិនត្រូវបានដាក់ឡើយ។ សំណួរដែលធ្វើតេស្តចំណេះដឹងមូលដ្ឋាន ពីការប្រើប្រាស់ប្រព័ន្ធដែលធ្លាប់ប្រើ ឲ្យមានសុវត្ថិភាពត្រូវបានដាក់ផងដែរ។

 

2 ដែនកំណត់នៃសំណួរ

ជំនាញទូទៅ / ក្របខ័ណ្ឌជំនាញ

ដែនកំណត់នៃសំណួរដែលត្រូវសួរ

(ផ្នែក ប្រភេទចម្បង ប្រភេទកណ្តាល គំនិតនៃសំណួរប្រឡង)

ផ្នែក ប្រភេទចម្បង ប្រភេទកណ្តាល
យុទ្ធសាស្ត្រ 1 សាជីវកម្មនិងកិច្ចការច្បាប់ 1 សកម្មភាពសាជីវកម្ម

·    សួរអំពីគំនិតជាមូលដ្ឋានអំពីសកម្មភាពរបស់សាជីវកម្ម និងការគ្រប់គ្រងជំនួញ។

·    សួរអំពីបច្ចេកទេសសម្រាប់ការវិភាគ កិច្ចការជំនួញ ដែលធ្លាប់ស្គាល់និងការដោះស្រាយបញ្ហា គំនិតនៃ PDCA និងការធ្វើផែនការប្រតិបតិ្តការដោយប្រើប្រាស់បច្ចេកទេសដូចជាគំនូសតាង Pareto ។

·    សួរអំពីកន្សោម ដែលត្រូវបានប្រើសម្រាប់ការយល់ ពីភារកិច្ចអាជីវកម្មដូចជាលំហូរការងារជាដើម។

·    សួរអំពីគោលគំនិតជាមូលដ្ឋាននៃគណនេយ្យ និងហិរញ្ញវត្ថុដូចជារបាយការណ៍ហិរញ្ញវត្ថុនិងចំនុចរួចដើមនានា (break-even points) ។

2 កិច្ចការច្បាប់

·    សួរអំពីច្បាប់ដែលធ្លាប់លឺនៅកន្លែងធ្វើការ ដូចជាសិទ្ធិកម្មសិទ្ធិបញ្ញា (ច្បាប់រក្សាសិទ្ធិ ច្បាប់ទាក់ទងនឹងសិទ្ធិកម្មសិទ្ធិបញ្ញា ជាដើម) ច្បាប់ទាក់ទងនឹងសុវត្ថិភាព (ធ្វើសកម្មភាពលើការហាមឃាត់ការចូលប្រើកុំព្យូទ័រដោយគ្មានការអនុញ្ញាតជាដើម) ច្បាប់ស្តីពីការការពារពត៌ផ្ទាល់ខ្លួន ច្បាប់ការងារស្តង់ដារ និងច្បាប់សម្រាប់ធានាការប្រតិបត្ដិការត្រឹមត្រូវនៃការបញ្ចូនកម្មករ និងធ្វើឱ្យប្រសើរឡើងចំពោះលក្ខខណ្ឌការងាររបស់កម្មករបញ្ជូន។

·    សួរអំពីគោលគំនិត និងលក្ខណៈរបស់អាជ្ញាប័ណ្ណកម្មវិធីដូចជា ប្រភេទអាជ្ញាប័ណ្ណ និងការគ្រប់គ្រងអាជ្ញាប័ណ្ណ។

·    សួរអំពីគោលគំនិតនៃច្បាប់ និងបទបញ្ជារបស់សាជីវកម្មដូចជា ការអនុលោមនិងអភិបាលកិច្ចសាជីវកម្ម។

·    សួរអំពីសារៈសំខាន់របស់បទដ្ឋាន។

2 យុទ្ធសាស្ត្រអាជីវកម្ម 3 ការគ្រប់គ្រងយុទ្ធសាស្ត្រពាណិជ្ជកម្ម

·    សួរអំពីគោលគំនិត ជាមូលដ្ឋានពីបច្ចេកទេសវិភាគព័ត៌មានគ្រប់ គ្រងទូទៅ និងប្រព័ន្ធគ្រប់គ្រងអាជីវកម្មដូចជា ការវិភាគ SWOT, PPM(Product Portfolio Management)(ការគ្រប់គ្រងផល  ប័ត្រផលិតផល), ភាពពេញចិត្តរបស់អតិថិជន, CRM និងSCM ។

·    សួរអំពីការយល់ដឹងអំពី ការប្រើប្រាស់កម្មវិធីការិយាល័យ (កញ្ចប់កម្មវិធី) ដូចជាកម្មវិធីសៀវភៅបញ្ជី កម្មវិធីមូលដ្ឋានទិន្នន័យ       ជាដើម។

4 ការគ្រប់គ្រង  យុទ្ធសាស្រ្តបែបបច្ចេកវិទ្យា

·    សួរអំពីការយល់ដឹងពីសារៈសំខាន់ និងគោលបំណងនៃយុទ្ធសាស្ដ្រអភិវឌ្ឍបេច្ចកវិទ្យា ។

5 ឧស្សាហកម្មពាណិជ្ជកម្ម

·    សួរអំពីលក្ខណៈ នៃប្រព័ន្ធទូទៅនៅក្នុងវិស័យអាជីវកម្មផ្សេងៗដូចជា ពាណិជ្ជកម្មអេឡិចត្រូនិច ប្រព័ន្ធPOS កាតIC និងប្រព័ន្ធកម្មវិធី RFID ។

·    សួរអំពីលក្ខណៈរបស់ប្រព័ន្ធទូទៅ នៅក្នុងវិស្វកម្ម និងអាជីវកម្ម      អេឡិចត្រូនិច។

·    សួរអំពីលក្ខណៈនិងនិន្នាការ នៃសំភារៈប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ និងប្រព័ន្ធបង្កប់។

3 យុទ្ធសាស្ត្រប្រព័ន្ធ 6 យុទ្ធសាស្ត្រប្រព័ន្ធ

·    សួរអំពីសារៈសំខាន់ និងគោលបំណងនៃយុទ្ធសាស្ត្រប្រព័ន្ធព័ត៌មាន និងគោលគំនិតនៃគោលដៅយុទ្ធសាស្រ្ត ការកែលម្អអាជីវកម្ម និងការដោះស្រាយបញ្ហា។

·    សួរអំពីគោលគំនិតនៃការធ្វើគំរូជាទូទៅនៅក្នុងគំរូអាជីវកម្ម។

·    សួរអំពីការប្រើប្រាស់ Groupware សម្រាប់ទំនាក់ទំនង និងកម្មវិធីការិយាល័យ ឲ្យមានប្រសិទ្ធិភាព។

·    សួរអំពីគោលបំណង និងគំនិតនៃការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដោយប្រើកុំព្យូទ័រ និងបណ្តាញ។

·    សួរអំពីគំនិតនៃដំណោះស្រាយអាជីវកម្មតាមរយៈ សេវាកម្មទូទៅនានា ដូចជា បច្ចេកវិទ្យាពពក (Cloud computing)។

·    សួរអំពីសារៈសំខាន់ និងគោលបំណងនៃការលើកកម្ពស់ និងការវាយតម្លៃ សកម្មភាពនៃការប្រើប្រាស់ប្រព័ន្ធ។

7 ការធ្វើផែនការប្រព័ន្ធ

·    សួរអំពីគោលបំណងនៃការធ្វើផែនការកុំព្យូទ័រនីយកម្ម។

·    សួរអំពីគោលបំណង នៃនិយមន័យពីការកំណត់តម្រូវការប្រតិបត្តិការ ដោយផ្អែកលើការវិភាគនៃស្ថានភាពបច្ចុប្បន្ន។

·    សួរអំពីលំហូរជាមូលដ្ឋាននៃលទ្ធកម្ម ដូចជាការប៉ាន់ប្រមាណ RFPs និងសំណើ។

ការគ្រប់គ្រង 4 បច្ចេកវិទ្យាអភិវឌ្ឍន៍ 8 បច្ចេកវិទ្យាអភិវឌ្ឍន៍ប្រព័ន្ធ

·    សួរអំពីលំហូរជាមូលដ្ឋាន នៃដំណើរការ នៃការអភិវឌ្ឍន៍ប្រព័ន្ធ ដូចជាកំណត់តម្រូវការ, ការរចនាប្រព័ន្ធ, ការសរសេរកម្មវិធី, ការធ្វើ      តេស្ត, និងថែទាំកម្មវិធី។

·    សួរអំពីគំនិតនៃការប៉ាន់ស្មាននៅក្នុងការអភិវឌ្ឍប្រព័ន្ធ។

9 បច្ចេកទេសការគ្រប់គ្រងការអភិវឌ្ឍន៍កម្មវិធី

·    សួរអំពីសារៈសំខាន់ និងគោលបំណងនៃគំរូអភិវឌ្ឍន៍ និងវិធីសាស្រ្តអភិវឌ្ឍន៍ជាទូទៅ។

5 ការគ្រប់គ្រងគម្រោង 10 ការគ្រប់គ្រងគម្រោង

·    សួរអំពីសារៈសំខាន់ គោលបំណង គោលគំនិត ដំណើរការ និងវិធីសាស្រ្ត នៃការគ្រប់គ្រងគម្រោង។

6 ការគ្រប់គ្រងសេវាកម្ម 11 ការគ្រប់គ្រងសេវាកម្ម

·    សួរអំពីសារៈសំខាន់ គោលបំណង និងគំនិតនៃការគ្រប់គ្រងសេវាកម្ម IT ។

·    សួរអំពីការយល់ដឹងអំពីបញ្ហាដែលទាក់ទង ដូចជាជំនួយសេវាកម្ម (តុជំនួយ) ។

·    សួរអំពីគំនិតអំពីការថែទាំបរិស្ថានរបស់ប្រព័ន្ធដូចជា កុំព្យូទ័រ និង    បណ្តាញ។

12 សវនកម្មប្រព័ន្ធ

·    សួរអំពីសារៈសំខាន់ គោលបំណង គោលគំនិត និងគោលដៅនៃសវនកម្មប្រព័ន្ធ។

·    សួរអំពីលំហូរនៃការធ្វើសវនកម្មប្រព័ន្ធ ដូចជាការធ្វើផែនការ ការស៊ើបអង្កេត និងការធ្វើរបាយការណ៍។

·    សួរអំពីសារៈសំខាន់ គោលបំណង និងគំនិត នៃការត្រួតពិនិត្រផ្ទៃក្នុង និងអភិបាលកិច្ច IT ។

បច្ចេកវិទ្យា 7 ទ្រឹស្តីមូលដ្ឋាន 13 ទ្រឹស្តីមូលដ្ឋាន

·   សួរអំពីគោលគំនិតជាមូលដ្ឋានអំពីគោលដែលរួមមានលក្ខណៈ និងការប្រតិបត្តិការ របស់ លេខគោលពីរ។

·   សួរអំពីគោលគំនិតជាមូលដ្ឋានអំពីសំណុំ, ដូចជាដ្យាក្រាមវិន (Venn) ប្រូបាប និងស្ថិតិ។

·   សួរអំពីគំនិតជាមូលដ្ឋានអំពី របៀបបង្ហាញមាតិកាពត៌មានដូចជា bit និង bite ហើយនឹង អំពីការធ្វើឲ្យក្លាយឌីជីថល។

14 ក្បួនដោះស្រាយ និងការសរសេរកម្មវិធី (Algorithm and programming)

·   សួរអំពីគំនិតជាមូលដ្ឋាននៃក្បួនដោះស្រាយ និងរចនាសម្ព័ន្ធទិន្នន័យ (data structures), និងរបៀបគូរតារាងលំហូរ។

·   សួរអំពីតួនាទីរបស់កម្មវិធី។

·   សួរអំពីប្រភេទ និងការប្រើប្រាស់ជាមូលដ្ឋាននៃ Markup language នានា, ដូចជា HTML និង XML ។

8 ប្រព័ន្ធកុំពូទ័រ 15 សមាសភាគកុំព្យូទ័រ

·   សួរអំពីការកំណត់ (configuration)មូលដ្ឋាន និងតួនាទីរបស់កុំពូទ័រ។

·   សួរអំពីដំណើរការ និងយន្តការមូលដ្ឋាន នៃដំណើរការ ហើយនិងប្រភេទនិងលក្ខណៈនៃអង្គចងចាំ។

·   សួរអំពីប្រភេទ និងលក្ខណៈរបស់ប្រព័ន្ធផ្ទុកទិន្នន័យ។

·   សួរអំពីប្រភេទ និងលក្ខណៈនៃចំណុចប្រទាក់ បញ្ចូល/បញ្ចេញ (input / output interfaces)  Driverរបស់ឧបករណ៍ជាដើម។

16 សមាសភាប្រព័ន្ធ

·   សួរអំពីលក្ខណៈនៃការកំណត់រចនាសម្ព័ន្ធប្រព័ន្ធ នៃប្រភេទនៃដំណើរការនិងប្រភេទ និងនៃប្រភេទនៃការប្រើប្រាស់។

·   សួរអំពីលក្ខណៈរបស់ប្រព័ន្ធម៉ាស៊ីនកូន/ ម៉ាស៊ីនមេ និងប្រព័ន្ធនិម្មិត។

·   សួរអំពីលក្ខណៈនៃប្រព័ន្ធវេប។

·   សួរអំពីគំនិតនៃដំណើរការប្រព័ន្ធ ភាពជឿទុកចិត្ត (reliability) និងប្រសិទ្ធភាពសេដ្ឋកិច្ច។

17 ផ្នែកទន់

·   សូមសួរអំពីភាពចាំបាច់ មុខងារ ប្រភេទ និងលក្ខណៈរបស់ប្រព័ន្ធប្រតិបត្តិការ។

·   សួរអំពីគំនិតនិងការប្រើប្រាស់មុខងារជាមូលដ្ឋាននៃការគ្រប់គ្រងឯកសារដូចជាវិធីសាស្ត្រចូលប្រើ និងវិធីសាស្ត្រស្វែងរក និងគំនិតជាមូលដ្ឋាននៃការបម្រុងទុក (Backup)។

·   សួរអំពីលក្ខណៈ និងប្រតិបត្តិការជាមូលដ្ឋាននៃកញ្ចប់កម្មវិធីដូចជា កម្មវិធីការិយាល័យជាដើម។

·   សួរអំពីលក្ខណៈរបស់ OSS (Open Source Software)(កម្មវិធីកូដបើកចំហ) ។

18 ផ្នែករឹង

·   សួរអំពីប្រភេទ និងលក្ខណៈរបស់កុំព្យូទ័រ។

·   សួរអំពីប្រភេទ និងលក្ខណៈនៃ ឧបករណ៍បញ្ចូល/បញ្ចេញ។

9 ផ្នែកបច្ចេកទេស 19 Human interface

·   សួរអំពីគំនិត និងលក្ខណៈនៃការរចនាផ្ធៃដូចជា GUI (ផ្ទៃរបស់អ្នកប្រើប្រាស់) និងម៉ឺនុយ។

·   សួរអំពីគំនិតនៃការរចនាគេហទំព័រ។

·   សួរអំពីគំនិតនៃការរចនាជាសកល។

20 ពហុមេឌា

·    សួរអំពីប្រភេទ និងលក្ខណៈនៃការអ៊ិនកូដដូចជា JPEG, MPEG, និង MP3 ។

·    សួរអំពីគោលបំណង និងលក្ខណៈ   នៃកម្មវិធីបច្ចេកវិទ្យាពហុ    មេឌា ដូចជា AR(Augmented Reality) VR(Virtual Reality) និង CG(Computer Graphics) ។

·    សួរអំពីលក្ខណៈរបស់ប្រព័ន្ធផ្សព្វផ្សាយ និងការបង្ហាប់និងការពន្លាទិន្នន័យពត៌មាន ។

21 មូលដា្ននទិន្នន័យ

·    សួរអំពីសារៈសំខាន់គោលបំណង និងគោលគំនិតនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ (DBMS) ។

·    សួរអំពីគំនិតនៃការវិភាគ និងការរៀបចំទិន្នន័យ និងលក្ខណៈនៃគំរូទិន្នន័យ(database models)។

·    សួរអំពីវិធីសាស្រ្តរៀបចំទិន្នន័យ ដូចជាការទាញទិន្នន័យ។

·    សួរអំពីមធ្យោបាយដំណើរការមូលដ្ឋានទិន្នន័យដូចជា Exclusive control និងRecovery processing។

22 បណា្ដញ

·    សួរអំពីប្រភេទ និងការកំណត់រចនាសម្ព័ន្ធ LAN និង WAN ទាក់ទងនឹងបណ្តាញ និងតួនាទីរបស់ឧបករណ៍ភ្ជាប់អ៊ីនធឺណេត និង LAN ។

·    សួរអំពីភាពចាំបាច់នៃ Protocol ទំនាក់ទំនង និងតួនាទីនៃ Protocol ទូទៅ។

·    សួរអំពីលក្ខណៈ និងយន្តការមូលដ្ឋានរបស់អ៊ីនធឺណិត។

·    សួរអំពីលក្ខណៈរបស់សេវាកម្ម អ៊ីមែលនិងអ៊ិនធឺណេត។

·    សួរអំពីការយល់ដឹងអំពីប្រភេទ និងលក្ខណៈ គណនេយ្យ និង     អត្រាបញ្ជូន នៃសេវាកម្ម ទូរគមនាគមន៍ដូចជា ការទំនាក់ទំនងចល័ត និងទូរស័ព្ទអាយភី។

23 សន្តិសុខ

·    សួរអំពីគោលគំនិតសំខាន់ៗនៃសន្តិសុខព័ត៌មានពីទស្សនៈសកម្មភាពសុវត្ថិភាពនានា នៅក្នុងសង្គមបណា្តញ។

·    សួរអំពី Information asset នានា ព័ត៌មានគោលបំណងនៃការគ្រប់គ្រង់ហានិភ័យ និងគោលគំនិតនៃគោលនយោបាយសន្តិសុខព័ត៌មាន។

·    សួរអំពីគំនិត ប្រភេទ និងលក្ខណៈ នៃវិធានការសន្តិសុខបច្ចេកវិទ្យាដូចជា វិធានការប្រឆាំងនឹងមេរោគ (មេរោគកុំព្យូរទ័រ, bots, spyware ជាដើម) និងការវាយប្រហារផ្សេងៗ (phishing, targeted attacks ជាដើម)

·    សួរអំពីគំនិត ប្រភេទ និងលក្ខណៈនៃវិធានការសន្ដិសុខពីមនុស្សផ្ទាល់ ដូចជាការគ្រប់គ្រងការ ចូល/ចេញ និងការគ្រប់គ្រងការចូលប្រើ។

·    សួរអំពីប្រភេទ និងលក្ខណៈនៃបច្ចេកវិទ្យាផ្ទៀងផ្ទាត់ដូចជា លេខសម្គាល់ ពាក្យសម្ងាត់ ហត្ថលេខាឌីជីថល និងការសម្គាល់អត្តសញ្ញាណជីវមាត្រ (Biometric authentication)។

·    សួរអំពីយន្ដការនិងលក្ខណៈនៃបច្ចេកវិទ្យាអ៊ិនគ្រីបដូចជា Common key cryptography, Public key cryptography, និង Public key infrastructure (PKI) ។