សេចក្តីប្រកាសពី ការចុះឈ្មោះចូលរៀនវគ្គ Information Technology Passport Examination (IP)

  • Home
  • Professional Training Center
  • សេចក្តីប្រកាសពី ការចុះឈ្មោះចូលរៀនវគ្គ Information Technology Passport Examination (IP)

ចុះឈ្មោះឥឡូវ

អំពីវគ្គបណ្ដុះបណ្ដាល

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) សូមជូនដំណឹងដល់លោក លោកស្រី អ្នកនាង កញ្ញា ដែលជាមន្ត្រីរាជការ បុគ្គលិកកិច្ចសន្យា ទាំងអស់ឱ្យបានជ្រាបថា៖ វិទ្យាស្ថានជាតិ NIPTICT  សហការជាមួយអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង JICA របស់ប្រទេសជប៉ុន បានរៀបចំវគ្គបណ្ដុះជំនាញវិស្វករ IT កម្រិតទី ១ (IT Passport) ដោយផ្តោតសំខាន់លើ ៤ ចំនុច គឺ Technology, Management, Strategy និង Security ។ IT Passport ជាកម្មវិធីកម្រិតដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន ជាពិសេសបណ្តាក្រុមហ៊ុនឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិក ដែលមានសញ្ញាប័ត្រ ITEE នេះ។

វិទ្យាស្ថានជាតិ NIPTICT មានផែនការជាអាទិភាពគឺ បណ្តុះបណ្តាលជំនាញមន្ត្រីទូទៅ ជាពិសេសមន្ត្រីរាជការនៅក្នុងក្រសួងប.ទ ។ ដើម្បីឱ្យការបណ្តុះបណ្តាលនេះ កាន់តែទូលំទូលាយ ប្រកបដោយគុណភាព និងឆ្លើយតបគោលបំណង និងតម្រូវការរបស់មន្ត្រីដែលចង់សិក្សាវិទ្យាស្ថានជាតិ តម្រូវឱ្យមន្ត្រីដែលចង់សិក្សាចុះឈ្មោះមុន ដើម្បីវាយតម្លៃ និងជ្រើសរើសទៅតាមលក្ខខណ្ឌ ដើម្បីចូលរួមមវគ្គបណ្តុះបណ្តាលនៅថ្ងៃខាងមុខ។

មាតិការវគ្គបណ្ដុះបណ្ដាល: [visit here]

cover kh

ទីតាំងបណ្ដុះបណ្ដាល: 

 

កាលវិភាគវគ្គបណ្ដុះបណ្ដាល

Shedule of IT Passport

លក្ខណៈសម្បត្តិរបស់សិក្ខាកាម:

  • បច្ចុប្បន្នជាមន្ត្រីរាជការ បុគ្កលិកកិច្ចសន្យា នៅតាមក្រសួង មន្ទីរ ឬស្ថាប័នរបស់រដ្ឋ
  • មានជំនាញ និងចំណេះមូលដ្ឋានដឹងអំពី IT, គ្រប់គ្រង និងជំនាញប្រហាក់ប្រហែល
  • មានបទពិសោធន៍ការងាររយះពេល ៦ ខែ
  • មានបំណងក្លាយជា ជនបង្គោលផ្នែកព័ត៌មានវិទ្យានាពេលអនាគត ដើម្បីអាចជួយគាំទ្រ និងដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងស្ថាប័នរបស់ខ្លួន
  • អាចចូលរៀនវគ្គបណ្តុះបណ្តាលរយៈពេល ២ សប្ដាហ៍ ដោយមានវត្តមានពេញលេញ
  • ស្ត្រី និងជនពិការ ត្រូវបានលើទឹកចិត្ត អោយចូលរួមវគ្គបណ្ដុះបណ្ដាល

ព័ត៌មានលំអិតទាក់ទងៈ

លោក ឡាយ លាងស្រស់ អ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាល ទូរស្ទ័ពលេខ: 089 909 978 អ៊ីម៉ែល: laysros@niptict.edu.kh

លោក លឹម កុកហេង អ្នកសម្របសម្រួលគម្រោង CIESF ទូរស្ទ័ពលេខ: 010 788 816 អ៊ីម៉ែល: l-kokheng@ciesf.org

 បេក្ខជនដែលត្រូវបានជ្រើសរើស នឹងផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញសង្គមរបស់វិទ្យាស្ថានជាតិ